ករណីក្មេងសុំទាន​ និងក្មេងកំព្រា ដែលរស់នៅតាមចិញ្ចើមផ្លូវនៃសង្គមខ្មែរនាពេលបច្ចុប្បន្ននេះហាក់មានច្រើនគួរឲ្យកត់សម្គាល់ ដោយភាគច្រើនក្មេងៗទាំងនោះប្រកបរបរសុំទាន និងលក់ផ្កា ឬក៏រើសអេតចាយជាដើម។ ជាឱកាសដ៏សែនកម្រណាស់ ដែលយូរៗមានមនុស្សចិត្តធម៌ផ្តល់ឱកាសយកពួកគេមកចិញ្ចឹមបីបាច់រក្សាផ្គត់ផ្គង់ ព្រោះក្មេងខ្លះក៏មានអត្តចរិកល្អ តែខ្លះទៀតក៏ខិលខូចពិបាកនឹងទុកចិត្ត។

ជាក់ស្តែងកាលពីថ្មីៗនេះបុរសអនិកជនម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Peter Nhoem បានយកក្មេងកំព្រាសុំទានម្នាក់មកចិញ្ចឹមឲ្យរៀនសូត្រ ស្រាប់តែក្មេងម្នាក់នោះបែរជាក្មេងមានដៃមានជើងលួចកាបូបលុយ និងប្រាក់សរុបជាងបីពាន់ដុល្លាររួចរត់គេចខ្លួនបាត់។ នេះបើតាមប្រភពគណនីដដែលដែលបានបង្ហោះសារមួយសរសេររៀបរាប់ថា «យកក្មេងកំព្រាសុំទានអតីតនៅរង្វង់មូលទួលគោមកចញ្ចឹមដើម្បីអោយរៀនសូត្រក្រែងអនាគតគ្រាន់បើ ព្រោះអាណិតមានអីនៅបាន៩ថ្ងៃលួចកាបូបលុយ LV បូករួមលុយសរុបប្រហែល៣០០០$ នៅម៉ោង១១យប់ ថ្ងៃសុក្រៗមែន! សូមជួយ share អោយគាត់ល្បីផង! អរគុណ»៕