កាលពីពេលថ្មីៗនេះមានករណីស៊ែរចែករំលែកតៗគ្នាជាច្រើន ព្រមទាំងបានសរសើរដល់ទឹកចិត្តម្ចាស់ហាងទូរស័ព្ទមួយកន្លែងដែលបានលក់ទូរស័ព្ទតម្លៃ៦០ដុល្លារ ហើយយកលុយពីក្មេងត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ ដោយសារតែអាណិតក្មេងប្រុសដែលមានអាយុទើបតែ១៣ឆ្នាំ ហើយខិតខំសន្សំលុយកាក់ដោយខ្លួនឯង។

ដោយម្ចាស់គណនីហ្វេសប៊ុក Som So Na Pha បានសរសេររៀ​បរាប់ថា៖ “ក្មេងប្រុសម្នាក់មកទិញទូរស័ព្ទសួរខ្ញុំថាអុីមាន ៤០ដុល្លារអត់ ខ្ញុំថាមាន ហេីយគាត់និយាយថាអុីខ្ញុំមានតែលុយរាយយកអត់ ខ្ញុំក៏និយាយថាអោយចាយកេីតយកទាំងអស់ខ្ញុំយកអាតម្លៃ៦០ដុល្លារគិតអោយគាត់៤០ដុល្លារ។ គាត់ថាអុីខ្ញុំអត់មានលុយគ្រប់ទេសន្សំលុយទម្រាំបានប៉ុណ្ណឹងសន្សំបួនប្រាំខែហេីយខ្ញុំនិយាយថាអុីគិតតែ៤០ដុល្លារទេ។ គាត់បេីករ៉ឺម៉កកង់បីលក់នំបព្ចុាកជិះកាត់មុខតូបខ្ញុំរាល់ថ្ងៃអានិតណាស់នៅតូចអាយុប្រហែល១៣ – ១៤ឆ្នាំសោះ។ អ្នកដែលអានហេីយកាត់យល់អរគុណណាស់”៕