កាលពីសប្ដាហ៍កន្លងទៅនេះកម្មវិធី Asia’s Got talent វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី៣ ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តដែលនិយមតាមដានទស្សនា និងគាំទ្រនារដូវកាលទី៣នេះយ៉ាងខ្លាំង ជាមួយនឹងភាពបុិនប្រសព្វក្នុងការបង្ហាញសមត្ថភាពរបស់បេក្ខភាពនីមួយៗ។​ ទន្ទឹមនឹងនេះដែរបេក្ខនារីមួយក្រុមមានឈ្មោះថា NAMA ដែលជានិស្សិតមកពីប្រទេសម៉ាឡេស៊ី បានបង្ហាញសមត្ថភាពដ៏ល្អឥតខ្ចោះរបស់ខ្លួនធ្វើឲ្យគណៈកម្មការ និងទស្សនិកជនដែលទស្សនានៅទីនោះផ្ទាល់មានការភ្ញាក់ផ្អើលផងដែរ។

យ៉ាងណាមិញនៅក្នុងការប្រកួតនេះដែរក្រុម NAMA បានបង្ហាញឲ្យគណៈកម្មការឃើញនូវភាពខ្លាំងក្លារបស់ពួកគេក្នុងការបកស្រាយចម្រៀងកាន់តែអស្ចារ្យពីមួយវគ្គទៅមួយវគ្គ ដោយក្នុងវគ្គនេះដែរពួកគេបានជ្រើសរើសយកការបកស្រាយបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៏ លាយឡំជាមួយនឹងក្បាច់រាំ យ៉ាងរស់រវើក ជាពិសេសការប្រើប្រាស់សម្លេង និងការរ៉េបបានយ៉ាងល្អ ធ្វើឲ្យ ​Jay Park ទស្សនាឡើងជក់ចិត្ត រហូតគណៈកម្មការទាំងបីមានការពេញចិត្តជាខ្លាំង និងកោតសរសើរមិនដាច់ពីមាត់។ មិនតែប៉ុណ្ណោះក្រុម NAMA ក៏ត្រូវបានគណៈកម្មការជ្រើសរើសក្នុងការផ្ដល់សិទ្ធិទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិតែម្ដងប្រសិនបើក្រុមរបស់នាងមិនទទួលបានការផ្ញើសារពីសំណាក់ទស្សនិកជនច្រើនក៏ដោយ។ ដើម្បីចង់ដឹងថាការបកស្រាយចម្រៀងរបស់ក្រុមនេះ បានពិរោះកម្រិតណានោះ តោះទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖