គ្រុនក្ដៅផ្ដាសាយ និងអាការៈឈឺចុកចាប់ផ្សេងៗ លែងជាបញ្ហាទៀតហើយ ជាមួយនឹង ការប្រើប្រាស់គ្រឿងផ្សំធម្មជាតិទាំងនេះ
Life Hack April 2, 2019 Chan Sreyny

ជាការពិតណាស់មនុស្សគ្រប់រូបតែងតែប្រើប្រាស់ឪសថ ដើម្បីព្យាបាលនៅពេលដែលអ្នកមានជំងឺផ្សេងៗដូចជា អាការៈគ្រុនផ្ដាសាយ ឬឈឺចុកចាប់ជាដើមៗ។ តួរយ៉ាងការប្រើប្រាស់ឪសថក្នុងបរិមាណច្រើនពេក ក៏ផ្ដល់ឥទ្ធិពលអាក្រក់ដល់សុខភាពរបស់យើងមួយកម្រិតទៀតផងដែរ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញអ្នកពីរបៀបព្យាបាលជំងឺទាំងនោះ ជាមួយនឹងគ្រឿងផ្សំធម្មជាតិដោយវិធីសាស្រ្តងាយៗហើយមានប្រសិទ្ធភាពខ្ពស់ទៀតផង៖

ទី១. ខ្ញី​ ទឹកក្រូចកូកា និងទឹកឃ្មុំ៖ វិធីសាស្រ្តមួយនេះប្រើសម្រាប់បញ្ចុះកម្ដៅ ដោយអ្នកគ្រាន់តែយកខ្ញីហាន់ជាបន្ទះស្ដើងៗ រួចដាក់ដាំជាមួយនឹងទឹកក្រូចកូកាឲ្យពុះ បន្ទាប់មកលាយជាមួយនឹង ទឹកឃ្មុំមួយកូនស្លាបព្រា ហើយញុាំឲ្យអស់កម្ដៅក្នុងខ្លួនរបស់អ្នក នឹងថយចុះយ៉ាងឆាប់រហ័ស។

ទី២. ប៉េងប៉ោះ៖ ប៉េងប៉ោះជាប្រភេទបន្លែដែលសំបូរដោយវីតាមីនC ដូចនេះវាមានអត្ថប្រយោជន៍ច្រើនដល់ស្បែក ប្រសិនបើកែងជើងរបស់អ្នកដាច់រលាត់ ដោយសារតែការពាក់ស្បែកជើងកែង អ្នកអាចយកប៉េងប៉ោះចិតជាចំណិតរាងក្រាស់បន្តិច បន្ទាប់មករុំនៅកន្លែងដែលមានរបួសនោះ ទុករយៈពេលមួយយប់របួសនោះ នឹងជាសះស្បើយហើយគ្មានស្នាមទៀតផង។

ទី៣.ម្សៅ Baking Soda និងទឹក៖ នៅពេលដែលអ្នកត្រូវសត្វល្អិតខ្ទេច ឬខាំ វានឹងមានអាការៈឈឺចុកចាប់ ដូចនេះអ្នកត្រូវយកម្សៅ Baking soda មួយកូនស្លាបព្រា លាយជាមួយទឹកបន្តិច រួចយកសំឡីមកជ្រលក់ក្នុងនោះ ហើយយកទៅបិតនៅលើកន្លែងដែលសត្វល្អិតខ្ទេច ឬខាំនោះ វានឹងជួយកាត់បន្ថយការឈឺចុកចាប់របស់អ្នកបានភ្លាមៗ។

ទី៤. ខ្ទឹមបារាំង៖ ជាធម្មតានៅពេលអ្នកផ្ដាសាយ​ការ ក្អក និងកណ្ដាស់តែងតែតាមរំខានអ្នកជានិច្ច អ្នកអាចកម្ចាត់បញ្ហានេះបានដោយជាមួយនឹង ខ្ទឹមបារាំង ដោយគ្រាន់តែយកចំណិតខ្ទឹមបារាំងមកដាក់នៅក្រោមបាតជើងរបស់អ្នកនៅពេលគេង អ្នកនឹងមានអារម្មណ៍ថាធូរស្បើយជាងមុន។