កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ឧកញ៉ា គិត ធាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរ​បាល​រាជ​ធានី​ភ្នំពេញធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាច្រើនគីឡូក្រាមនៅក្នុងក្លឹបកម្សាន្ត Rock។ ការឃាត់ខ្លួនឧកញ៉ា គិត ធាង គឺធ្វើឡើង ក្រោយពេលកម្លាំងសមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្លឹបកម្សាន្ត Rock កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយឃាត់ខ្លួនក្រុមយុវជនក្មេងៗជាច្រើនប្រមាណជាង៣០០នាក់។

សម្រាប់តែពេលថ្មីៗនេះមានការភ្ញាក់ផ្អើល គឺឧកញ៉ា គិត ធាង ត្រវបានគេដឹកចេញពីពន្ធនាគារ PJ ទាំងយប់ទៅវិញ។ យោងតាមការបញ្ជាក់ពីលោក ផែង វណ្ណៈ បានឲ្យដឹងថា “មានការភ្ញាក់ផ្អេីលមួយនៅយប់ថ្ងៃទី​ ១​ ខែ​ មេសា​ ឆ្នាំ​ ២០១៩​ ដោយ​ឧកញ៉ា​ គិត​ ធាង​ ត្រូវបានគេដឹកចេញពី​ ពន្ធនាគារ​ PJ ទាំងយប់​ ។ មន្ត្រី​ពន្ធនាគារ​មួយរូបបានលួចបង្ហេីបប្រាប់ថា​ មិនមែនដោះលែង​ ឧកញ៉ា​ គិត​ ធាង​ ទេ​ តែ​យកគាត់ទៅព្យាបាលជម្ងឺនៅ​មន្ទីរពេទ្យ​ព្រោះ​ឧកញ៉ា​ គិត​ ធាង​ មានបញ្ហាសុខភាព​ ។ មហាជន​បារម្ភ​ខ្លាចតែចូលទ្វាមុខ​ ចេញតាមទ្វាក្រោយទេ​ ម្យ៉ាងទៀត​គេមិនដែលឃេីញរូបថត​ ឧកញ៉ា​ គិត​ ធាង​ ជាប់ពន្ធនាគារនោះទេ​ ។​ អ្នកសារព័ត៌មាន​ជាច្រើន​ត្រូវបានគេស្នេីមិនអោយផ្សាយរឿងនេះទេ​ ។”៕