នៅក្នុងសប្ដាហ៍នេះកម្មវិធី The Voice kids របស់ប្រទេសអាល្លឺម៉ង់បានបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់កូនក្រុម Stefanie នៅក្នុងវគ្គ Batlles សប្ដាហ៍ទី១ នេះផងដែរ។ ជាមួយគ្នានេះដែរគ្រូបង្វឹក Stefanie បានជ្រើសរើសយកបេក្ខភាពបីរូបរួមមាន Nelli Joanna និង Cora មកប្រកួតគ្នាដើម្បីស្វែងរកអ្នកដែលមានសមត្ថភាពខ្លាំងជាងគេមួយរូបទៅប្រកួតនៅវគ្គបន្ទាប់។

នៅក្នុងវគ្គ Battles នេះបេក្ខនារីទាំងបីរូប ធ្វើឲ្យគ្រូបង្វឹកទាំងបួនរូប ព្រមទាំងទស្សនិកជនដែលទស្សនានៅទីនោះផ្ទាល់ មានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹង ការបកស្រាយបទរបស់តារាចម្រៀង lady Gaga មានចំណងជើងថា ” Shallow ” បានយ៉ាងពីរោះ ជាមួយបច្ចេកទេសក្នុងការប្រើប្រាស់សម្លេងបានល្អ មួយបែបៗម្នាក់ ធ្វើឲ្យចម្រៀងមួយបទនេះកាន់តែពីរោះថែមមួយកម្រិតទៀតផងដែរ។ យ៉ាងណាមិញគ្រូបង្វឹករបស់ពួកគេ Stefanie ហាក់មានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹង ការបង្ហាញសមត្ថភាពរបស់កូនក្រុមទាំងបីរូបនេះ។ ចង់ដឹងថាការបកស្រាចម្រៀងរបស់បេក្ខភាពទាំងបីរូបនេះ បានពីររោះកម្រិតណា សូមទស្សនាវីដេអូនៅខាងក្រោម៖