នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី៣ របស់កម្មវិធី Asia’s Got talent ពិតជាមិនធ្វើឲ្យទស្សនិកជន និងប្រិយមិត្តដែលនិយមតាមដានទស្សនាខកចិត្តទេ ក្នុងការបង្ហាញសមត្ថភាពដែលពោរពេញទៅ ដោយទេពកោសល្យរបស់បេក្ខភាពនីមួយៗ។​ ទន្ទឹមនឹងនេះបេក្ខជនមួយរូបមានឈ្មោះថា SUDHIR.R ពីប្រទេសឥណ្ឌា ហាក់ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ក្នុងការបង្ហាញទេពកោសល្យដ៏ប្លែកពីបេក្ខភាពដទៃទៀតនៅក្នុងការប្រកួតរដូវកាលថ្មីនេះ។

គួរបញ្ជាក់ផងដែរថានៅក្នុងការប្រកួតនេះបេក្ខជន SUDHIR.R បានជ្រើសរើសយកការសម្ដែងដោយការធ្វើភ្លេង Beatbox ជាមួយនឹងខ្លុយ ជាបទភ្លេងល្បីៗបានពីរោះរណ្ដំប្លែក សធ្វើឲ្យទស្សនិកជន និងគណៈកម្មការមានការពេញចិត្តមិនធម្មតាជាមួយទេពកោសល្យដ៏បុិនប្រសព្វ ក្នុងការសម្ដែងរបស់ខ្លួន។ តោះទៅទស្សនាវីដេអូទាំងអស់គ្នា ដើម្បីចង់ដឹងថាការបង្ហាញសមត្ថភាពរបស់បេក្ខជនរូបនេះអស្ចារ្យក្នុងកម្រិតណា៖