របស់របរប្រើប្រាស់មួយចំនួនដែលអ្នកស្មានមិនដល់ថា អាចមានប្រយោជន៍ច្រើនទៀតសម្រាប់ការរៀបចំផ្ទះរបស់អ្នកឲ្យមានរៀបរៀបរយ
Life Hack April 3, 2019 Chan Sreyny

ធុញណាស់មែនទេនៅពេលដែលរបស់របរប្រើប្រាស់នៅក្នុងផ្ទះ គ្មានរបៀបរៀបរយទោះបីជាអ្នកខំរៀបចំទុកដាក់យ៉ាងណាក៏ដោយនោះ។ ប៉ុន្តែមានវិធីជាច្រើនអាចជួយអ្នកក្នុងការដោះស្រាយបញ្ហានេះបាន ជាមួយនឹងរបស់ប្រើប្រាស់ដែលអ្នកតែងតែគិតថាមិនផ្ដល់អត្ថប្រយោជន៍បានច្រើនបែបនេះដូចជា៖

ទី១. ដបទឹកដោះគោ៖ អ្នកអាចរៀបចំទូរដាក់ស្បែកជើងឲ្យមានរបៀប ជាមួយនឹងដបទឹកដោះគោដែលប្រើរួច ដោយកាត់ផ្នែកខាងក្បាលចេញ រួចរៀបជាពីរជួរនៅក្នុងទូរស្បែកជើងរបស់អ្នក អ្នកអាចដាក់ស្បែកជើងនៅក្នុងនោះ វានឹងមើលទៅមានរបៀបរៀបរយឡើងវិញ។

ទី២. បំពង់ទីប៖ ប្រសិនបើកន្លែងទុកដាក់សំភារៈសម្អាតផ្ទះរបស់អ្នកតូចចង្អៀត និងគ្មានរបៀប អ្នកអាចរៀបចំសាជាថ្មីបានដោយគ្រាន់តែយកបំពង់ទីប មកបិតភ្ជាប់ខាងក្នុងទូរដាក់សម្ភារៈ រួចព្យួររបស់របរទាំងនោះជាមួយបំពង់ទីបរួចជាការស្រេច។

ទី៣. ក្រវិលកំប៉ុងភេសជ្ជៈ៖ អ្នកប្រាកដជានឹកស្មានមិនដល់ទេថា ក្រវិលកំប៉ុងភេសជ្ជៈពិតជាផ្ដល់ភាពងាយស្រួលសម្រាប់ទូរដាក់សំលៀកបំពាក់របស់អ្នកឲ្យទូលាយជាងមុន ដោយគ្រាន់តែយកក្រវិលកំប៉ុងមកភ្ជាប់ជាមួយនឹង ប្រដាប់ព្យួរខោអាវ ហើយព្យួរវាតៗគ្នា នោះអ្នកនឹងអាចដាក់សំលៀកបំពាក់បានច្រើនជាងមុន។

ទី៤. ប្រអប់ដាក់ស្បែកជើង នឹងដុំក្រដាសអនាម័យ៖ ប្រសិនបើខ្សែសាកថ្មទូរស័ព្ទ ឬក៏ខ្សែកាសរបស់អ្នករញ៉េរញៃ គ្មានរបៀបអ្នកអាចយកដុំក្រដាសអនាម័យដែលប្រើរួច មកបិតនៅក្នុងប្រអប់ស្បែកជើង រួចដាក់ខ្សែកាស និងខ្សែសាកថ្មទូរស័ព្ទចូលទៅក្នុងនោះ ដោយមានរៀបជាងមុន ជាពិសេសមិនធ្វើឲ្យជំពាក់គ្នាទៀតផង។