ប្រិយមិត្តដែលនិយមតាមដានកម្មវិធី The Voice របស់សហរដ្ឋអាមេរិកនារដូវកាលថ្មីនេះ ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបង្ហាញសមត្ថភាពរបស់បេក្ខជន បេក្ខនារីជាកូនក្រុមរបស់គ្រូបង្វឹកទាំងបួនរូបនៅក្នុងវគ្គ battle នេះ ដោយសមត្ថភាពរបស់កូនក្រុមនីមួយៗ មានលក្ខណៈពិសេសរៀងៗខ្លួនមិនចាញ់គ្នាប៉ុន្មានឡើយ។

យ៉ាងណាមិញកំលោះសង្ហាពីររូប Gyth Rigdon និង Rod Stokes ដែលជាកូនក្រុមរបស់ Blake Shelton ក៏មិនធ្វើឲ្យគ្រូបង្វឹករបស់ខ្លួនខកបំណងឡើយ ដោយការបកស្រាយបទចម្រៀងបែបញាក់កន្រ្តាក់អារម្មណ៍ លាយឡំជាមួយនឹង បច្ចេកទេសក្នុងការស្រែកបានយ៉ាងល្អ ក្នុងបទ “Drunk Me” របស់តារាចម្រៀង Mitchell Tenpenny បានយ៉ាងពិរោះប្រៀបដូចជាតារាអាជីព។ ជាមួយការបង្ហាញសមត្ថភាពនេះដែរ Gyth Rigdon និង Rod Stokes បានធ្វើឲ្យគ្រូបង្វឹកទាំងបួនរូបមាន ការភ្ញាក់ផ្អើល និងពេញចិត្តយ៉ាងខ្លាំង ដោយសមត្ថភាពរបស់បេក្ខជនទាំងពីរមានលក្ខណៈពិសេសរៀងៗខ្លួន ជាហេតុធ្វើឲ្យ Blake Shelton ពិបាកក្នុងការសម្រេចចិត្តក្នុងការជ្រើសយកបេក្ខជនរូបណាទៅប្រកួតនៅវគ្គបន្ទាប់ផងដែរ។ សូមទស្សនាវិដេអូនៅខាងក្រោម៖