បេក្ខភាពពីររូបទៀតហើយដែលជាកូនក្រុមរបស់ Kelly Clarkson បានធ្វើឲ្យកម្មវិធី The Voice សហរដ្ឋអាមេរិកវគ្គ Battles នេះកាន់តែទាក់ទាញជាមួយនឹង ការបង្ហាញសមត្ថភាពពោរពេញទៅដោយទេពកោសល្យរបស់បេក្ខភាពទាំងពីរនេះ។ ជាមួយគ្នានេះដែរបេក្ខភាពទាំងពីរនេះមានឈ្មោះថា​ Mikaela Astel ដែលមានអាយុត្រឹមតែ ១៤ឆ្នាំប៉ុណ្ណោះនិង ក្រុម The Bundys មានសមាជិកដល់ទៅ ៣រូប​ បានធ្វើឲ្យគ្រូបង្វឹករបស់ពួកគេ Kelly Clarkson មានមោទនភាពយ៉ាងខ្លាំងកាលពីសប្ដាហ៍កន្លងទៅនេះ។

ទន្ទឹមនឹងនេះក្នុងវគ្គ Battles នេះដែរពួកគេបានចាប់ដៃគ្នាបកស្រាយបទ “Songbird” របស់តារាចម្រៀង Eva Cassidy បានយ៉ាងពិរោះ អមជាមួយការលេងឧបករណ៍ហ្គីតា របស់ក្រុម The Bundys ធ្វើឲ្យការបង្ហាញសមត្ថភាពនេះកាន់តែល្អថែមមួយកម្រិតទៀតរហូតទាក់ទាញចិត្តគ្រូបង្វឹកទាំងបី ជាពិសេស Kelly Clarkson មានការពេញចិត្តយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថាក្រុម The Bundys ត្រូវបានគ្រូបង្វឹករបស់ខ្លួន ជ្រើសរើសដើម្បីទៅប្រកួតនៅវគ្គបន្ទាប់ផងដែរ។ ចង់ដឹងថាការបកស្រាយចម្រៀងនេះ បានពិរោះក្នុងកម្រិតណាស់នោះ ទៅទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖