មិនធម្មតាជាមួយការបង្ហាញសមត្ថភាពរបស់បេក្ខជនមួយរូបនៅក្នុងវគ្គ Showcase round របស់កម្មវិធី American Idol ដែលធ្វើឡើងនៅរីសត Disney Aulani ស្ថិតនៅក្នុងតំបន់ Ko Olina កោះ Hawaii ។ ជាមួយគ្នានេះដែរបេក្ខជនវ័យ ២៤ឆ្នាំ Uche ដែលមកពីតំបន់ Sugar Land បានធ្វើឲ្យទស្សនិកជន ព្រមទាំងគណៈកម្មការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹង ការបកស្រាយបទញាក់កន្ត្រាក់អារម្មណ៍យ៉ាងកក្រើកឆាកតែម្ដង។

នៅក្នុងវគ្គនេះដែរបេក្ខជនដែលពោរពេញដោយសមត្ថភាពរូបនេះ ជ្រើសរើសការបកស្រាយបទ “Play That Funky Music” របស់តារាចម្រៀង ​Wild Cherry បានយ៉ាងល្អ ដោយបច្ចេកទេសក្នុងការប្រើប្រាស់សម្លេងក៏កម្រមាន ព្រមទាំងលាយឡំជាមួយក្បាច់រាំ យ៉ាងទាក់ទាញ ធ្វើឲ្យគណៈកម្មការទាំងបីទប់ចិត្តមិនបានឡើងរាំដោយមិនចាំយូរ។​ ជាមួយគ្នានេះដែរគណៈកម្មការទាំងបីមានការភ្ញាក់ផ្អើល និងពេញចិត្តចំពោះការបង្ហាញសមត្ថភាពរបស់ Uche យ៉ាងខ្លាំង ដោយបានពញ្ញាក់អារម្មណ៍រូបគេនៅពេលប្រកាសលទ្ធផលថែមទៀតផង ធ្វើឲ្យ Uche រំភើបចិត្តរកអ្វីប្រៀបមិនបាននៅពេលដែលដឹងថាខ្លួនបានជាប់ទៅកាន់វគ្គ ជម្រុះបេក្ខភាពចំនួន ២០រូប។ តោះទស្សនាវិដេអូនៅខាងក្រោមទាំងអស់គ្នា ដើម្បីចង់ដឹងថាការបង្ហាញសមត្ថភាពរបស់បេក្ខជននេះអស្ចារ្យក្នុងកម្រិតណា៖