អស្ចារ្យណាស់! ម្ចាស់បូតុងមាស TK Jiang ដាក់មួយក្បាច់យ៉ាងពិសេស ហើយប្លែកមិនធម្មតា​ ក្នុងការសម្ដែងសៀករហ័សកម្មក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ
Got Talent April 4, 2019 Chan Sreyny

ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយបេក្ខជន TK Jiang មកពីប្រទេស​សិង្ហបុរី ដែលទទួលបានបូតុងមាសកាលពីវគ្គមុនពីគណៈកម្មការ Jay park ជាមួយនឹង ទេពកោសល្យដ៏បុិនប្រសព្វក្នុងការលេងសៀករហ័សកម្មបានយ៉ាងល្អឥតខ្ចោះ។ យ៉ាងណាមិញនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី៣ នេះដែរបេក្ខជនវ័យ ២៣ឆ្នាំរូបនេះកាន់តែធ្វើឲ្យ​គណៈកម្មការ ​ព្រមទាំងទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយការសម្ដែងសៀករហ័សកម្ម កាន់តែពិសេសជាងវគ្គមុនៗទៅទៀត។

គួរបញ្ជាក់ផងដែរថាបេក្ខជន TK Jiang បានជ្រើសរើសយកការលេងសៀករហ័សកម្មបែប Digital ជាមួយនឹងមិត្តស្រីរបស់ខ្លួនតាមរយៈ Video call មើលទៅទាក់ទាញ និងប្លែកបានយ៉ាងល្អឥតខ្ចោះ ធ្វើឲ្យគណៈកម្មការ និងទស្សនិកជនមានការងឿងឆ្ងល់ជាមួយការសម្ដែងនេះយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះគណៈកម្មការទាំងបីរូបពេញចិត្តចំពោះការបង្ហាញសមត្ថភាពរបស់បេក្ខជន TK Jiang និងកោតសរសើរមិនដាច់ពីមាត់។ ចង់ដឹងថាការលេងសៀករហ័សកម្មនេះ មានលក្ខណៈពិសេសកម្រិតណានោះ ទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖