បន្ទាប់ពីបាត់មុខពីហ្វេសបុកមួយរយៈធំ កាលពីម្សិលមិញ និងព្រឹកនេះ កញ្ញា ធី សុវណ្ណថា បានបង្ហោះហ្វេសបុកម្តងទៀត ហើយមុននេះបន្តិចកញ្ញាបានបង្ហោះរូបថតប៉ុន្មានសន្លឹកជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងទឹកភ្នែករលីងរលោង ដោយកញ្ញាបានរៀបរាប់ថា កញ្ញាបានជួបសម្តេចតេជោ ធ្វើឲ្យទប់ទឹកភ្នែកមិនបាន សោកស្តាយកំហុសពីអតីតកាល។ កញ្ញាបានរៀបរាប់ថា៖

“ក្នុងឱកាសខួបកំណេីត​ ៦៩ឆ្នាំ នាងខ្ញុំ​ សូមគោរពជូនពរ សម្តេចតេជោ មានសុខភាពល្អ​ ជោគជ័យគ្រប់ភារៈកិច្ច​…រាល់ពេល​ នាងខ្ញុំបានជួបសម្តេចតេជោ នាងខ្ញុំមិនអាច​ ទប់ទឹកភ្នែកបានទេ-​ ខ្ញុំសោកស្តាយ​ ចំពោះ​កំហុសអតីតកាលរបស់ខ្ញុំ​ -​ ខ្ញុំបានទទួលការអនុគ្រោះ​ ក្តីមេត្តាដ៏ធំធេងពីសម្តេច -​ ខ្ញុំបានឃេីញ​ សម្តេចខិតខំប្រឹងប្រែង​ ស្នេីរាល់ថ្ងៃ​ ទាំងថ្ងៃយប់​ រងាក្តៅ​ ញេីសហូរជោគខ្លួន ធ្វេីដំណេីរគ្រប់ច្រកល្ហក​ ក្នុងនិងក្រៅប្រទេស​ ខិតខំក៏សាងសេដ្ឋកិច្ចជាតិ​ និងប្រជាជនកាន់តែរីកចំរេីន​ កំចាត់មន្ត្រីខិលខូច​ កែទម្រង់ដឹកនាំប្រទេសជាតិ កាន់តែប្រសេីរ​ មានសុខសន្តិភាព​… គុណូបការៈ​ដ៏ធំធេង​ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាងខ្ញុំ​ ជាយុវជនជំនាន់ថ្មី​ សម័យក្រោយសង្គ្រាម​ ចងចាំ​ ដឹងគុណ​ ជានិរន្ត​…សម្តេច​តេជោ​ ហ៊ុន​ សែន​ គឺជាព្រះរស់​ នៃប្រជាជនខ្មែរគ្រប់គ្នា។”