ប្រិយមិត្តដែលនិយមតាមដានទស្សនា​កម្មវិធី The Voice សហរដ្ឋអាមេរិកនៅក្នុងវគ្គ Battles នេះបា្រកដជាបានដឹងរួចមកហើយពីការបង្ហាញសមត្ថភាពកូនក្រុមនីមួយៗរបស់គ្រូបង្វឹកបីរូបគឺ ក្រុម Legend ក្រុម kelly និងក្រុម Blake នៅឡើយតែការបង្ហាញសមត្ថភាពរបស់ក្រុម Adam ។ ជាមួយគ្នានេះដែរបេក្ខជនពីររូប Domenic Haynes និង Trey Rose ដែលជាកូនក្រុមរបស់គ្រូបង្វឹកស្រស់សង្ហា Adam ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាច្រើននៅក្នុងវគ្គ Battle ដោយការបង្ហាញសមត្ថភាពក៏ល្អមិនចាញ់បេក្ខជននៅក្រុមដទៃឡើយ។

យ៉ាងណាមិញនៅក្នុងការប្រកួតវគ្គ Battle នេះកំលោះសង្ហា Domenic Haynes និង Trey Rose បានសហការគ្នាបានយ៉ាងល្អ ក្នុងការបកស្រាយបទ “I Need a Dollar” របស់តារាចម្រៀង Aloe Blacc បានពិរោះ និងល្អឥតខ្ចោះជាមួយនឹងចង្វាក់របស់បទចម្រៀងមានលក្ខណៈសប្បាយៗហាក់ទាក់ទាញចិត្តទស្សនិកជន ព្រមទាំងគ្រូបង្វឹកទាំងបួនរូប ជាពិសេសគ្រូបង្វឹករបស់ខ្លួន Adam មានការពេញចិត្តចំពោះការបកស្រាយចម្រៀងរបស់ពួកគេទាំងពីរជាខ្លាំង។ ជាហេតុធ្វើឲ្យគ្រូបង្វឹករបស់ខ្លួនពិបាកក្នុងការសម្រេចចិត្តជ្រើសរើសម្នាក់ក្នុងចំណោមពួកគេទាំងពីរទៅប្រកួតនៅវគ្គបន្ទាប់ តែចុងក្រោយ Adam សម្រេចចិត្តជ្រើសយកបេក្ឋជន Domenic Haynes ទៅប្រកួតនៅវគ្គបន្តផងដែរ។ សូមទស្សនាវិដេអូនៅខាងក្រោម៖