បេក្ខនារីមួយរូបវ័យត្រឹមតែ ១៧ឆ្នាំមានឈ្មោះថា​ Madison VanDenburg បានធ្វើឲ្យកម្មវិធី American Idol រដូវកាលទី១៧​ នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត និងទស្សនិកជនដែលនិយមតាមដានជាច្រើន ជាមួយនឹងការបង្ហាញសមត្ថភាពរបស់នាងនៅក្នុងវគ្គ Showcase round ដែលធ្វើនៅរីសត Disney Aulani ស្ថិតនៅក្នុងតំបន់ Ko Olina កោះ Hawaii ។

យ៉ាងណាមិញនៅក្នុងការប្រកួតនេះដែរ បេក្ខនារីវ័យក្មេងរូបនេះបានធ្វើឲ្យទស្សនិកជនដែលទស្សនានៅទីនោះផ្ទាល់ រួមទាំងគណៈកម្មការ ជាពិសេស Luke Bryan មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងការបកស្រាយចម្រៀងរបស់ The Jackson 5 មានចំណងជើងថា “Who’s Lovin’ You” បានយ៉ាងល្អឥតខ្ចោះ ព្រមជាមួយនឹងកាយវិការដ៏រស់រវើក​។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺបច្ចេកទេសក្នុងការស្រែកបានខ្ពស់ល្អ រហូតធ្វើឲ្យគណៈកម្មការទាំងបីមានការពេញចិត្ត និងកោតសរសើរចំពោះសមត្ថភាពរបស់នាងមិនដាច់ពីមាត់។ ដើម្បីចង់ដឹងថាការបកស្រាយចម្រៀងនេះបានល្អក្នុងកម្រិតណា សូមទស្សនាវិដេអូនៅខាងក្រោម៖