ក្រុមល្បាតចម្រុះសម្ព័ន្ធមិត្តសត្វព្រៃ រើសបានកាបូបមានលុយ៥០ម៉ឺនរៀល និងមានអត្តសញ្ញាណប័ណ្ណឈ្មោះ ហាន់ ហាក់
សង្គម April 4, 2019 naren khmernote

យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផ្លូវការ Wildlife Alliance Cambodia បានប្រកាសស្វែងរកម្ចាស់កាបូប ដោយត្រូវបានក្រុមល្បាតចម្រុះ បរិស្ថាន-សម្ព័ន្ធមិត្តសត្វព្រៃ ស្នាក់ការល្បាតកោះប៉ោ បានប្រទះឃើញ នៅតាមផ្លូវយូរី (ពីអូរសោម ឆ្ពោះទៅខេត្តកោះកុង)។ និងរាយការណ៍ថានៅក្នុងកាបូបមានទឹកប្រាក់ជាលុយខ្មែរចំនួន ៥០ម៉ឺនរៀល និងមានអត្តសញ្ញាណប័ណ្ឌមួយសន្លឹកមានឈ្មោះថា ហាន់ ហាក់។

ដោយប្រភពដដែលបានប្រកាសយ៉ាងដូច្នេះថា៖ “ក្រុមល្បាតចម្រុះ បរិស្ថាន-សម្ព័ន្ធមិត្តសត្វព្រៃ ស្នាក់ការល្បាតកោះប៉ោ ដឹកនាំដោយមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តកោះកុង លោក ទន់ ថាន រើសបានកាបូបមួយ នៅតាមផ្លូវយូរី (ពីអូរសោម ឆ្ពោះទៅខេត្តកោះកុង)។ ដោយក្នុងនោះមានលុយខ្មែរ ៥០០ ០០០ (ហាសិបម៉ឺន) រៀល និងអត្តសញ្ញាណប័ណ្ណមួយសន្លឹក ដែលមានឈ្មោះ ហាន់ ហាក់ ។ សូមទំនាក់ទំនងមកក្រុមល្បាតតាមរយៈលេខទូរស័ព្ទ ០១៥-៣១៦-១២៥ ប្រសិនបើម្ចាស់បានឃើញ ឬមានអ្នកស្គាល់ឈ្មោះដូចក្នុងអត្តសញ្ញាណប័ណ្ណនេះ ដើម្បីមកទទួលយកកាបូប លុយ និងអត្តសញ្ញាណប័ណ្ណវិញ។ សូមអរគុណ”