សោដនាកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយបុរសម្នាក់ បើករថយន្តរួចទៅបុកហ្វូងមនុស្សដែលកំពុងអង្គុយផឹកស៊ី នៅតាមផ្លូវ បណ្តាលអោយមានអ្នកស្លាប់៣ (ប្រុស១ ស្រី្តចំណាស់១ និងកុមារី១) និងរបួសជាច្រើននាក់  ដែលទីតាំងកើតហេតុស្ថិតនៅក្រោយអធិការនគរបាលខណ្ឌទួលគោកភូមិ៤​ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឧកញ៉ា ហ៊ុន ជា សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពចំនួន៣នាក់ ដែលបានបាត់បង់សមាជិកគ្រួសារ លោកក៏បានចាត់តំណាងនាំយកថវិកាជូនផងដែរ។ លោកឧកញ៉ា ហ៊ុន ជា បានសរសេររៀបរាប់ថា៖ “ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃ ០៤ មេសា ឆ្នាំ២០១៩ ខ្ញុំបាទ ហ៊ុន ជា បានចាត់អោយតំណាងនាំយកថវិកាមួយចំនួនដេីម្បីប្រគល់ជូនក្រុមគ្រួសារនៃសពចំនួន ៣នាក់ ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយបុករះនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃមុននេះ ឆ្លៀតក្នុងឱកាសនេះខ្ញុំបាទក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុតចំពោះក្រុមគ្រួសារនៃសពផងដែរ។ ខ្មែរ ខ្មែរ ហ៊ុន ជា”៕