មុនក្បាលខ្មៅតែងតែកើតមាននៅលើផ្ទៃមុខរបស់មនុស្សគ្រប់រូបមិនថាប្រុស ឬស្រី ដូចនេះតើធ្វើដូចម្តេចដើម្បីកម្ចាត់មុនក្បាលខ្មៅ? ការកម្ចាត់មុនក្បាលខ្មៅមិនមានភាពងាយស្រួលនោះទេ ព្រោះទាមទារឲ្យអ្នកមានការថែទាំជាប្រចាំជាមួយនឹង ការប្រើប្រាស់វិធិសាស្រ្តដែលមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែអ្នកអាចសាកល្បងប្រើប្រាស់វិធីធម្មជាតិខាងក្រោមនេះបាន ដែលចំណាយពេលត្រឹមតែ 5នាទីប៉ុណ្ណោះក្នុងការសម្អាតមុនក្បាលខ្មៅពីផ្ទៃមុខរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព៖

ទី១.​ អំបិល និងក្រូចឆ្មា៖ កម្ចាត់មុនក្បាលខ្មៅបានយ៉ាងងាយដោយគ្រាន់តែយក អំបិល ១កូនស្លាបព្រាលាយជាមួយ ទឹកក្រូចឆ្មា ១ស្លាបព្រាដូចគ្នា​ ហើយបន្ថែមទឹក ១កូនស្លាបព្រាទៀត កូរឲ្យសព្វរួចលាបលើកន្លែងដែលមានមុនក្បាលខ្មៅរយៈពេល ២ ទៅ ៣នាទី បន្ទាប់ទុកឲ្យស្ងួតក្នុងរយៈពេល​១០ ទៅ១៥នាទី​ រួចលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ឌៗរួចជាការស្រេច។

ទី២. Oatmeal ក្រូចឆ្មា និងយ៉ៅអួ៖ ចំពោះវិធីនេះពិតជាមានប្រសិទ្ធភាពក្នុងការកម្ចាត់មុនក្បាលខ្មៅ ដោយយក Oatmeal ២ស្លាបព្រា លាយជាមួយនឹង យ៉ៅអួ ៣ស្លាបព្រា បន្ទាប់មកច្របាច់ក្រូចឆ្មាមួយចំហៀងចូល ហើយកូរល្បាយទាំងនោះឲ្យសព្វ លាបទៅលើតំបន់ដែលមានមុនក្បាលខ្មៅ ដោយទុករយៈពេល ១០នាទី រួចលាងជម្រះជាមួយទឹកធម្មតា អនុវត្តឲ្យបាន ២ទៅ ៣ដងក្នុងមួយសប្ដាហ៍អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។​

ទី៣. ទឹកឃ្មុំ និងទឹកដោះគោ៖ វិធីនេះអាចប្រើបានសម្រាប់គ្រប់ប្រភេទស្បែក ដោយអ្នកត្រូវយក ទឹកឃ្មុំ ១ស្លាបព្រា លាយជាមួយទឹកដោះគោ ១ស្លាបព្រាដូចគ្នា ហើយត្រូវដាក់ដាំក្នុងរយៈពេល ២​​ទៅ ៣នាទី ដោយទុកឲ្យត្រជាក់ រួចលាបល្បាយទាំងនោះនៅកន្លែងដែលមានមុនក្បាលខ្មៅ រួចបិតសំឡីជូតមុខនៅលើល្បាយនោះ ទុករយៈពេល​ ១៥ ទៅ២០នាទី រួចបកចេញយឺតៗ នោះមុនក្បាលនឹងដោយមកយាងងាយ។

ទី៤. ម្សៅ Cinnamon នឹងទឹកឃ្មុំ៖​ ម្សៅ Cinnamon ជួយឲ្យផ្ទៃមុខរបស់អ្នកម៉ត់រលោង និងមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់មុនក្បាលខ្មៅ​ ដែលអាចរកទិញបាននៅតាមបណ្ដាផ្សារទំនើបនានា ដូចនេះអ្នកត្រូវយកម្សៅ Cinnamon ១​ស្លាបព្រា លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រា រួចយកសំឡីជូតមុខមកជ្រលក់ ហើយបិតនៅលើកន្លែងដែលមានមុនក្បាលខ្មៅ ទុករយៈពេល​ ៥​ ទៅ ១០នាទីបកចេញយឺតៗ ហើយលាងសម្អាតចេញ មុនក្បាលខ្មៅននឹងបាត់អស់គ្មានសល់។