នៅក្នុងវគ្គ Battles របស់កម្មវិធី The Voice សហរដ្ឋអាមេរិករដូវកាលថ្មីនេះបានបង្ហាញសមត្ថភាពបេក្ខជន បេក្ខនារីជាច្រើនរូបដែលជាកូនក្រុមពោរពេញដោយសមត្ថភាពរបស់គ្រូបង្វឹកនីមួយៗ មកប្រកួតគ្នាដើម្បីស្វែងអ្នកឈ្នះនៅក្នុងរដូវកាលថ្មីនេះ។ យ៉ាងណាមិញកូនក្រុមរបស់គ្រូបង្វឹក Kelly Clarkson ពីររូបទៀតហើយហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ព្រមទាំងគ្រូបង្វឹកផ្សេងទៀតនៅក្នុងវគ្គ Battles កាលពីសប្ដាហ៍កន្លងទៅនេះផងដែរ។

បេក្ខនារីស្រស់ស្អាតទាំងពីររូបនេះមានឈ្មោះថា Presley Tennant និង Rizzi Myers បានបង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងការបកស្រាយបទចម្រៀងរួមគ្នា “Whataya Want from Me” របស់តារាចម្រៀង Adam Lambert បានយ៉ាងពិរោះ ជាមួយនឹងការប្រើប្រាស់បច្ចេកទេសសម្លេង រួមទាំងកាយវិការបានយ៉ាងល្អ ធ្វើឲ្យគ្រូបង្វឹករបស់ខ្លួន Kelly Clarkson និងគ្រូបង្វឹកផ្សេងទៀតពេញចិត្តចំពោះការបង្ហាញសមត្ថភាពរបស់ពួកគេយ៉ាងខ្លាំង។ ចង់ដឹងថាការបកស្រាយចម្រៀងរបស់បេក្ខនារីពីររូបនេះ បានពិរោះក្នុងកម្រិតណា ទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖​