ស្របពេលដែលរដូវកាលសង្ក្រានចូលឆ្នាំថ្មីកៀកចូលមកដល់ ឆ្នាំនេះគេសង្កេតឃើញថា កម្មវិធីសង្ក្រានបានប្រព្រឹត្តទៅឡើងយ៉ាងអធឹកអធមគ្រប់ទីកន្លែងមិនថាតាមសាលារៀន ឬតាមខេត្តនានានោះឡើយ។ ក្នុងនោះក្រុមយុវជនសំរាមដែលជាយុវជនមួយក្រុមទទួលការកោតសរសើរពីមហាជនខ្លាំងទាក់ទងនឹងការចំណាយពេលចុះប្រមូលសំរាមនៅម្តុំលូទឹកស្អុយបឹងត្របែក​ក៏បានធ្វើកម្មវិធីសង្ក្រានឡើងដូចគ្នាផងដែរ ដោយពួកគេបានដាក់ឈ្មោះថា “សង្ក្រានយុវ័ន”។

ដោយកម្មវិធីសង្ក្រានយុវ័ននេះ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ស្អែកនេះ ដោយសង្ឃឹមថានឹងមានបងប្អូនចូលរួមឲ្យបានច្រើនកុះករ។ បញ្ជាក់ឲ្យដឹងណាថាការចូលរួមកម្មវិធីនេះគឺមានលក្ខខណ្ឌដោយ សង្ក្រាន្តយុវ័ន តម្រូវឱ្យបងប្អូនដែលចូលរួមត្រូវមាន៖ ប៊ិច២ដើម, ខ្មៅដៃ២ដើម, សៀវភៅ២ក្បាល និងសំលៀកបំពាក់ប្រពៃណីបែបនេះ (អាវអាចារ្យ ខោចែវ) ដូចក្នុងរូបភាពខាងក្រោម៕