នៅក្នុងសប្ដាហ៍នេះកម្មវិធី Asia’s Got Talent រដូវកាលទី៣ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រដោយមានការបង្ហាញសមត្ថភាពរបស់បេក្ខភាព ដែលប្រជុំទៅដោយជើងខ្លាំងមកពីបណ្ដាប្រទេសផ្សេងៗជាមួយនឹង ទេពកោសល្យដ៏បុិនប្រសព្វរៀងៗខ្លួន។ ជាមួយគ្នានេះដែរនេះប្រិយមិត្តដែលនិយមតាមដានកម្មវិធីនេះប្រាកដជាបានស្គាល់ក្រុម Power Duo រួចមកហើយកាលពីវគ្គពាក់កណ្ដាលព្រ័ត្រជាមួយការបង្ហាញសមត្ថភាពដ៏អស្ចារ្យ។ យ៉ាងណាមិញនៅក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះក៏មិនចាញ់វគ្គមុនដែរ ជាមួយការបង្ហាញសមត្ថភាពកាន់តែប្លែក ហើយពិសេសជាងមុនទៅទៀត។

គួរបញ្ជាក់ផងដែរថា​ក្រុម Power Duo បានបង្ហាញក្បាច់រាំដ៏រស់រវើក ​ដែលផ្សងគ្រោះថ្នាក់ដោយសំដែងនៅលើទីខ្ពស់លាយឡំជាមួយនឹង ​ការបង្កប់ទៅដោយសេចក្ដីស្រលាញ់របស់ពួកគេទាំងពីរ ធ្វើឲ្យការសម្ដែងនេះកាន់តែអស្ចារ្យថែមមួយកម្រិតទៀត រហូតគណៈកម្មការទាំងបី ជាពិសេស Jay Park និង Anggun ភ័យបុកពោះចំពោះការសម្ដែងរបស់ពួកគេយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះគណៈកម្មការទាំងបីហាក់មានការពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ចំពោះការបង្ហាញក្បាច់រាំដ៏ឥតខ្ចោះនេះផងដែរ។ សូមទស្សនាវិដេអូនៅខាងក្រោម ដើម្បីចង់ដឹងថាការបង្ហាញក្បាច់រាំនេះអស្ចារ្យក្នងកម្រិតណានោះ៖