កាលពីដើមសប្ដាហ៍កន្លងទៅនេះកម្មវិធី The Voice របស់សហរដ្ឋអាមេរិករដូវកាលទី១៦ របស់ទូរទស្សន៍ NBC បានបង្ហាញនៅការបញ្ចេញសមត្ថភាពជាច្រើនរូបដែលជាកូនក្រុមរបស់គ្រូបង្វឹកនីមួយៗ ។ ជាមួយគ្នានេះដែរបេក្ខនារីស្រស់ស្អាតពីររូប Celia Babini និង Karly Moreno ដែលជាកូនក្រុមរបស់ Adam ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់គ្រូបង្វឹកទាំងអស់ និងទស្សនិកជនដែលទស្សនានៅទីនោះផ្ទាល់ជាច្រើនៅក្នុងវគ្គ Battles នេះ។​

យ៉ាងណាមិញនៅក្នុងការបង្ហាញសមត្ថភាពនេះដែរ Celia Babini និង Karly Moreno បានជ្រើសរើសការបកស្រាយបទ​ “Friends” របស់តារាចម្រៀង Marshmello & Anne-Marie បានយ៉ាងពិរោះ​ ជាមួយនឹងបច្ចេកទេសក្នុងការប្រើប្រាស់សម្លេង បានល្អមួយបែបម្នាក់ ធ្វើឲ្យចម្រៀងមួយបទនេះកាន់តែពិរោះថែមមួយកម្រិតទៀត និងទាក់ទាញចិត្តគ្រូបង្វឹកឡើងកន្ត្រាក់អារម្មណ៍ទប់ខ្លួនមិនជាប់តែម្ដង ។ មិនតែប៉ុណ្ណោះគ្រូបង្វឹកទាំងបួនរូប ជាពិសេសគ្រូបង្វឹករបស់ពួកគេ Adam មានការពេញចិត្តយ៉ាងខ្លាំង និងកោតសរសើរមិនដាច់ពីមាត់ចំពោះការបង្ហាញសមត្ថភាពរបស់បេក្ខនារីពីររូបនេះផងដែរ។ ចង់ដឹងថាការបកស្រាយចម្រៀងនេះបានពិរោះកម្រិតណានោះ សូមទស្សនាវិដេអូនៅខាងក្រោម៖