របាំត្រុដិ ដែលប្រជាពលរដ្ឋខ្មែរយើងពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធ ក្នុងពេលចូលឆ្នាំខ្មែរ ដើម្បីសំដែងដេញឧបទ្រព ចង្រៃ។ របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍ សប្បាយផង ពាក្យ ត្រុដិ សំដៅដល់ពេល ដែលឆ្នាំ ចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អាចារ្យធំ ក៏បានប្រទះឃើញក្រុមរបាំត្រុដិមួយ នៅខេត្តសៀមរាប ដែលក្រុមនេះបានដើរសម្តែងនៅតាមដងផ្លូវទាំងក្បិនរហែក ដែលមានភាពលំបាកខ្លាំង។ ដោយឃើញបែបនេះ អាចារ្យធំ ក៏បានដើរប្រមូលថវិកា ដើម្បីជូនដល់ក្រុមសម្តែងនេះ។ ដោយលោកបានសរសេររៀបរាប់ថា៖ “និស្ស័យ​វប្បធម៌ជួបដោយចៃដន្យ​ ក្រុមរបាំត្រុដិក្រីក្រនៅខេត្តសៀមរាប​ កម្សត់ម៉្លេះលោក​ ស្លៀកក្បិនចាស់រហែកដេីរផ្សាយវប្បធម៌ដូនតា​។​ ខ្ញុំចង់ជួយក្បិនថ្មីដល់ពួកគាត់​ និងថវិកាខ្លះ​ តេីបងប្អូនលោកណាចង់ចូលរួមចាប់មគ្គផលទេទាន”៕​