ប្រិយមិត្តដែលនិយមទស្សនាកម្មវិធី Asia’s Got Talent នារដូវកាលទី៣ នេះប្រាកដជាបានស្គាល់បេក្ខជនដែលពោរពេញដោយទេពកោសល្យខ្ពស់ Shadow Ace​ មកពីប្រទេសភីលីពីនរួចមកហើយកាលពីវគ្គមុនៗ។ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រសប្ដាហ៍ទី១នេះដែរ Shadow Ace នៅតែធ្វើឲ្យគណៈកម្មការ ព្រមទាំងទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលក្នុងការបង្ហាញសមត្ថភាពរបស់រូបលោកជាខ្លាំង។

យ៉ាងណាមិញបេក្ខជនដែលពោរពេញដោយសមត្ថភាពរូបនេះ បានជ្រើសរើសយកការសម្ដែងកាន់តែពិសេសជាងមុនទៅទៀតពីមួយវគ្គទៅមួយវគ្គ ដោយប្រើដៃរបស់ខ្លួនក្នុងការសម្ដែងជារូបផ្សេងៗយ៉ាងរស់រវើក លាយឡំជាមួយភាពកំប្លុកកំប្លែង ព្រមទាំងបង្កប់ទៅដោយអត្ថន័យអប់រំឲ្យមនុស្សគ្រប់គ្នាត្រូវតែមានការតស៊ូ និងជំនះគ្រប់ឧបសគ្គដែលមាននៅក្នុងជីវិត ដើម្បីសម្រេចក្ដីប្រាថ្នារបស់ខ្លួនផងដែរ ជាហេតុធ្វើឲ្យគណៈកម្មការ រួមទាំងទស្សនិកជនមានការពេញចិត្តយ៉ាងខ្លាំង​។ ចង់ដឹងថាការបង្ហាញសមត្ថភាពរបស់បេក្ខជនរូបនេះ មានភាពអស្ចារ្យក្នុងកម្រិតណានោះ ទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖​