លោក Hidehisa Haronouchi ឯកអគ្គ​រាជទូតជប៉ុន​នៅ​កម្ពុជា បាននិយាយអំពីគម្រោងការពារទឹកជំនន់ ដំណាក់កាលទី៤ នៅតំបន់វត្តភ្នំ និងទួលគោក ព្រមទាំងស្នើសុំការចូលរួមពីប្រជាជន គ្រប់ៗគ្នាដើម្បីការពារទឹកជំនន់។ ដោយឯកអគ្គ​រាជទូតជប៉ុន​នៅ​កម្ពុជា បានរៀបរាប់ថា ជប៉ុនបានចាប់ផ្តើមគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញលើកទី៤ តើប្រជាជនកម្ពុជា អាចចូលរួមជាមួយនឹងជប៉ុនបានយ៉ាងដូចម្តេច?

លោកទូតជប៉ុន ក៏បានសំណូមពរឲ្យប្រជាជនខ្មែរ អាចកែទម្លាប់កុំបោះចោលសម្រាមនៅលើដងផ្លូវ ក៏ព្រោះតែសម្រាមនេះជាបញ្ហាធំមួយដែលនាំឲ្យមានការកកស្ទះលូ និងបង្កឲ្យមានទឹកជំនន់។ លោកបន្តថា សម្រាមជាធម្មតាត្រូវបោះចោលក្នុងធុងសម្រាម ឬអ្នកទាំងអស់គ្នាអាចយកទៅផ្ទះ បើយើងម្នាក់ៗមិនបោះសម្រាមចោលនៅលើដងផ្លូវ ទឹកជំនន់ក៏កាត់បន្ថយ​ ទីក្រុងភ្នំពេញនឹងមានសោភ័ណភាព។ គួររំលឹកថា ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណង លើគម្រោងការពារទឹកជំនន់ ដំណាក់កាលទី៤ ដែលសរុបជាទឹកប្រាក់ ១០៩លានយ៉េនឬប្រមាណជា១លានដុល្លារអាមេរិក៕

វីដេអូនៅខាងក្រោមនេះ៖