មុននេះ​បន្តិចគណនីហ្វេសប៊ុក Baeun Chantha Gya បានធ្វើការ Live នូវករណី ផ្ទះមួយខ្នងបាន បាក់វេរ៉ង់ដា នៅក្នុងថ្ងៃសូត្រមន្តថ្ងៃឡេីងគេហដ្ឋានថ្មី។ ព័ត៌មានជាបឋមបានឲ្យដឹងថា ករណីនេះធ្វើឲ្យមនុស្សស្លាប់​ ១នាក់​ និងរងរបួសធ្ងន់ជាង១០នាក់​ ខណៈពេលកំពុងឡេីងរៀបចំពិធីសូត្រមន្តថ្ងៃឡេីងផ្ទះ​។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​១០ព្រឹក​ ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ​២០១៩​ ដែលស្ថិតនៅភូមិខ្នា​ ឃុំស្ដើងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម៕ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ!