បេក្ខភាព American Idol រដូវកាលថ្មីនេះ Laine Hardy ទាំងសង្ហា​ ទាំងពូកែធ្វើឲ្យ ​Katy Perry ពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ នៅក្នុងវគ្គ Solo Round នេះ
សិល្បៈ April 6, 2019 Chan Sreyny

បន្ទាប់ពីការបង្ហាញសមត្ថភាពរបស់បេក្ខជន បេក្ខនារីក្នុងការជម្រុះបេក្ខភាព ៤០រូបនៅក្នុងវគ្គ Showcase Round ដែលធ្វើនៅរីសត Disney Aulani ស្ថិតនៅក្នុងតំបន់ Ko Olina កោះ Hawaii រួចមក នៅក្នុងសប្ដាហ៍នេះផងដែរកម្មវិធី American Idol រដូវកាលទី១៧​ បានចូលដល់វគ្គជម្រុះបេក្ខភាព ២០រូប នៅក្នុងវគ្គ Solo Round ដើម្បីស្វែងរកជើងខ្លាំងទៅប្រកួតយកពានរង្វាន់នៅវគ្គផ្ដាច់ព្រ័ត្រផងដែរ។

យ៉ាងណាមិញនៅក្នុងចំណោមបេក្ខភាពទាំង ២០រូបនោះ បេក្ខជន Laine Hardy ដែលប្រិយមិត្តប្រាកដជាបានស្គាល់កំលោះសង្ហារូបនេះរួចមកហើយកាលពីរដូវកាលមុន បានធ្វើឲ្យគណៈកម្មការ រួមទាំងទស្សនិកជនមានការភ្ញាក់ផ្អើល និងពេញចិត្តចំពោះរូបលោកយ៉ាងខ្លាំង។ ជាពិសេសគណៈកម្មការ Katy Perry ក្នុងការបកស្រាយបទ​ “Bring It On Home to Me” របស់តារាចម្រៀង Sam Cooke បានយ៉ាងពិរោះ និងល្អឥតខ្ចោះជាមួយការលេងឧបករណ៍ ហ្គីតាសូឡូនៅក្នុងវគ្គ Solo Round នេះ។ សូមទស្សនាវិដេអូនៅខាងក្រោមទាំងអស់គ្នា៖