ពិតជាអស្ចារ្យណាស់ជាមួយការបង្ហាញសមត្ថភាពរបស់បេក្ខជនមួយរូបនៅក្នុងវគ្គ Solo Round របស់កម្មវិធី American Idol រដូវកាលទី១៧នេះ ដោយមានការចូលរួមប្រកួតពីសំណាក់បេក្ខជន បេក្ខនារីពោរពេញទៅដោយទេពកោសល្យចំនួន ២០រូប ដែលនឹងត្រូវធ្វើការជម្រុះ ទៅប្រកួតនៅវគ្គបន្ទាប់។ ជាមួយគ្នានេះដែរបេក្ខជនវ័យ ២៧ឆ្នាំ មួយរូបមានឈ្មោះថា Wade Cota បានធ្វើឲ្យទស្សនិកជន ព្រមទាំងគណៈកម្មការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការបង្ហាញសមត្ថភាពកាន់តែពិសេសនៅក្នុងវគ្គនេះផងដែរ។

គួរបញ្ចាក់ផងដែរថានៅក្នុងការបង្ហាញសមត្ថភាពនេះ Wade Cota បានជ្រើសរើសយកការបកស្រាយបទ​ “All I Want” របស់តារាចម្រៀង Kodaline ជាមួយនឹងស្ទាយន៍នៃការច្រៀងផ្ទាល់ខ្លួន រួមទាំងការប្រើប្រាស់សម្លេង បានយ៉ាងល្អឥតខ្ចោះ ជាពិសេសការលេងឧបករណ៍ហ្គីតា​ក៏រឹតតែពិសេស ហាក់ទាក់ទាញអារម្មណ៏ទស្សនិកជន ព្រមទាំងគណៈកម្មការឲ្យទន់ទោ តាមបទចម្រៀងរបស់ខ្លួនយ៉ាងខ្លាំង។ យ៉ាងណាមិញបន្ទាប់ពីការបកស្រាយចម្រៀងត្រូវបានបញ្ចប់ បេក្ខជនដែលពោរពេញដោយសមត្ថភាពរូបនេះ ត្រូវបានគណៈកម្មការទាំងបីមានការពេញចិត្ត នឹងកោតសរសើរចំពោះរូបលោកយ៉ាងខ្លាំង ជាពិសេស Lionel Richie។ ចង់ដឹងថាការបកស្រាយចម្រៀងនេះបានពិរោះកម្រិតណានោះ សូមទស្សនាវិដេអូនៅខាងក្រោម៖