បើតាមការបង្ហោះអោយដឹងពីសិស្សវិទ្យាល័យពោធិសាត់ម្នាក់បានអោយដឹងថា សិស្សវិទ្យាល័យខាងលើ បានរៀបចំការដើរបង្ហាញម៉ូតមួយដែលមានការតុបតែងសំលៀកបំពាក់តាមសម័យកាលនីមួយៗ ពោលគឺចាប់តាំងពីមនុស្សនៅស្លៀកស្លឹកឈើ រហូតដល់ចូលក្នុងសម័យអាណានិគមបារាំង ឈានដល់សម័យបនប្រល័យពូជសាសន៍ ខ្មែរក្រហម និងដល់សម័យកាលបច្ចុប្បន្នផងដែរ។

ការដើរបង្ហាញម៉ូតសំលៀកបំពាក់តាមសម័យកាលនេះផងដែរ ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ដោយនេះជាការចែករំលែកចំណេះដឹង និងការចងចាំរបស់ខ្មែរ អំពីប្រវត្តិសាស្រ្តដែលខ្លួនមាន។ សូមទស្សនាទិដ្ឋភាពខាងក្រោមទាំងអស់គ្នា៖