កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ថ្មីៗនេះ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានករណីផ្ទះមួយខ្នងបាន បាក់វេរ៉ង់ដា នៅក្នុងថ្ងៃសូត្រមន្តថ្ងៃឡេីងគេហដ្ឋានថ្មី បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងស្ថិតនៅភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ជនរងគ្រោះនៅក្នុងហេតុការណ៍នោះមាន ទី១-ឈ្មោះ ញិល ប៉ុក ភេទស្រី អាយុ៧០ឆ្នាំនៅភូមិភូមិខ្នា(ស្លាប់) ទី២-ឈ្មោះ ជ័យ សុី ភេទស្រី អាយុ៨០ឆ្នាំ នៅភូមិប្របឹង របួសកដៃឆ្វេង ទី៣-ឈ្មោះ ចិន សាំង ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិប្របឹង ឃុំស្តើងជ័យ របួសស្មាខាងស្តាំ ទី៤-ឈ្មោះ ជា ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិខ្នា(របួសក្បាលជង្គង់-ចង្កេះ-ក្បាល) ទី៥-ឈ្មោះ រស់ រៀម ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិខ្នា(បាក់ជើងស្តាំ)

ទី៦-ឈ្មោះ រស់ ទូច ភេទស្រី អាយុ ៧០ឆ្នាំ នៅភូមិខ្នា(របួសដៃឆ្វេង) ទី៧-ឈ្មោះ សុត ហយ ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិខ្នា(របូសមុខ) ទី៨-ឈ្មោះ វ៉ែន សាត ភេទស្រី អាយុ៨០ឆ្នាំ នៅភូមិខ្នា(បាក់ដែឆ្វេង-របួសជើងស្តាំ) ទី៩-ឈ្មោះ ផែ អូន ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិខ្នា(បាក់ដៃឆ្វេង និងរបួសមុខ) ទី១០-ឈ្មោះម៉ែន សឿ ភេទស្រី អាយុ៦៨ឆ្នាំ នៅភូមិខ្នា(បែកក្បាល) ទី១១-ឈ្មោះសុីម សៀយ ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិខ្នា(បាក់ជើងឆ្វេង និងរបួសជើងស្តាំ) និងទី១២-ឈ្មោះ ជឹម ជីម ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិត្រពាំងស្នោ ឃុំទំនប់ស្រុកបាធាយ(របួសចង្កេះ) ហើយខាងក្រោមនេះគឺជាវីដេអូស្តែងៗ ដែលបង្ហាញពីទិដ្ឋភាពមុនពេលបាក់រលំវេរ៉ង់ដា៖