បន្ទាប់ពីការបង្ហាញសមត្ថភាពរបស់បេក្ខជន បេក្ខនារីក្នុងការជម្រុះបេក្ខភាព ៤០រូបនៅក្នុងវគ្គ Showcase Round ដែលធ្វើនៅរីសត Disney Aulani ស្ថិតនៅក្នុងតំបន់ Ko Olina កោះ Hawaii រួចមក នៅក្នុងសប្ដាហ៍នេះផងដែរកម្មវិធី American Idol រដូវកាលទី១៧​ បានចូលដល់វគ្គជម្រុះបេក្ខភាព ២០រូប នៅក្នុងវគ្គ Solo Round ដើម្បីស្វែងរកជើងខ្លាំងទៅប្រកួតយកពានរង្វាន់នៅវគ្គផ្ដាច់ព្រ័ត្រផងដែរ។

ជាមួយគ្នានេះដែរបេក្ខជនវ័យ ២៤ឆ្នាំ Uche បានបញ្ចេញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនក្នុងការបកស្រាយបទ “Figures” របស់តារាចម្រៀង Jessie Reyez បានយ៉ាងល្អឥតខ្ចោះតែម្ដង ធ្វើឲ្យគណៈកម្មការទាំងបីរូបមានការភ្ញាក់ផ្អើល និងពេញចិត្តចំពោះបេក្ខជនរូបនេះយ៉ាងខ្លាំង ជាពិសេស គណៈកម្មការ​ Katy Perry ពេញចិត្តស្ដូកឡើងផ្ដួលខ្លួនធ្វើជាសន្លប់តែម្ដង។ ចង់ដឹងថាការបកស្រាយបទចម្រៀងនេះ បានពីរោះក្នុងកម្រិតណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា​៖