ជារៀងរាល់ឆ្នាំក្រុមភ្លើងគប់ តែងធ្វើកម្មវិធី បុណ្យភូមិ ឡើងមកដោយជ្រើសរើសទីតាំងវត្តខុសៗគ្នា។ ឆ្នាំនេះដែលកម្មវិធីបុណ្យភូមិបានធ្វើឡើងនៅវត្តព្រះធាតុ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ មិនខុសពីឆ្នាំមុនៗនោះឡើយ។ ក្នុងនោះដែលក្រុមយុវជនសំរាមដែលជាក្រុមសម្អាត និងប្រមូលសំរាមនៅប្រឡាយលូបឹងត្របែកក៏បានចូលរួមផងដែរ។

តែការចូលរួមរបស់ពួកគាត់គឺមិនមែនចូលរួមដើម្បីសប្បាយតែមួយមុខនោះទេ ពួកគាត់ក៏បានណែនាំ និងចូលរួមជួយសម្អាតបរិវេណដែលកម្មវិធីធ្វើឡើងផងដែរ។ ដោយយើងដឹងស្រាប់ហើយថា រាល់ពេលមានកម្មវិធីអ្វីមួយសំរាមដែលបន្សល់ពីការបោះចោលដោយមិនត្រឹមត្រូវពីបងប្អូនដែលចូលរួមគឺតែងតែមាន ដូចនេះដើម្បីកាត់បន្ថយករណីនេះកើតឡើង ក្រុមយុវជនសំរាមក៏បានកែនគ្នីគ្នាដើម្បីចូលរួមពន្យល់ណែនាំ និងចូលរួមសម្អាតនៅក្នុងកម្មវិធី បុណ្យភូមិ ផងដែរ ដែលនេះពិតជាគំរូដ៏ល្អមួយគួរតែយកតម្រាប់តាម៕