កម្មវិធី I Can See Your Voice Cambodia សប្ដាហ៍ទី៩ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើឲ្យទស្សនិកជនមានភាពសប្បាយរីករាយ រំសាយអារម្មណ៍ជាមួយ វត្តមានកំពូលអ្នកវិភាគប្លែកមុខទាំងប្រាំដែលខុសពីសប្ដាហ៍មុនៗដូចជា អ្នកនាងទូច ស្រីល័ក្ខ អ្នកមីង យ៉យ នាយក្រឹម កញ្ញា ស្រីអូន និងតារាកំប្លែងមុខសេះ ម៉ាដូណា ហើយអ្វីដែលរឹតតែពិសេសទៀតនោះគឺ កំពូលតារាចម្រៀង ដែលប្រិយមិត្តតែងតែបានឃើញតាមរយៈបទញាក់កន្ត្រាក់អារម្មណ៍ អមជាមួយក្បាច់រាំប្លែកៗ គឺកញ្ញា ទេព បូព្រឹក្ស។

សម្រាប់សប្ដាហ៍នេះកញ្ញា ទេព បូព្រឹក្ស រួមទាំងកំពូលអ្នកវិភាគបួនរូប ក៏ដូចជាលោក STEP កាលពីសប្ដាហ៍ទី៦ដែរ​ ដោយធ្វើការទាយសឹងតែខុសទាំងអស់ ជាពិសេសគឺបេក្ខជនចុងក្រោយដែលត្រូវច្រៀងជាមួយ ខុសឡើងស្រឡះ គ្រាន់តែលឺហើយធ្វើឲ្យកញ្ញា បូព្រឹក្ស ព្រមទាំងអ្នកវិភាគកំពូលកូរបួនរូប ហួសចិត្តខ្លាំងមែនទេន។​ យ៉ាងណាមិញក្នុងចំណោមកំពូលអ្នកកូរទាំងប្រាំរូបនេះ មានតែអ្នកមីង យ៉យទេ ដែលពូកែក្នុងការទាយត្រូវសឹងតែទាំងអស់។ សូមទស្សនាវីដេអូនៅខាងក្រោម៖