អ្នកចូលចិត្តលេងបណ្ដាញហ្វេសប៊ុក ច្បាស់ជាបានស្គាល់ហើយនូវទង្វើរ និងទឹកចិត្តដ៏ល្អរបស់ ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ដែលតែងតែជួយសង្គ្រោះដល់ពលរដ្ឋទន់ខ្សោយ និងខ្វះខាតជួបនៅតាមផ្លូវដោយចៃដន្យ។ យ៉ាងណាមិញ ថ្មីៗនេះ លោកក៏បានបង្ហាញទង្វើដ៏ប្រពៃមួយទៀត ទៅលើលោកយាយមួយរូប ដែលកំពុងដើរទូលលក់ នៅក្រោមកម្តៅថ្ងៃក្ដៅហែងយ៉ាងកម្សត់។

ឃើញបែបនេះ ឧកញ៉ា ទៀ វិចិត្រ មិនព្រងើយឡើយចុះទៅជួយសួរនាំសំណេះសំណាល ជាមួយនឹងលោកយាយកម្សត់ និងបានជួយទិញបន្លែលោកយាយទាំងអស់ ។ជាពិសេសលោកក៏ សម្រេចចិត្តជួយលោកយាយជាទឹកប្រាក់ចំនួន ១០ម៉ឺនរៀល គ្រាន់តែបានសម្រួលជីវភាពមួយរយៈ ធ្វើឲ្យលោកយាយមានចិត្តរំភើបសប្បាយរីករាយជាខ្លាំង។ ទង្វើរបស់ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ធ្វើឲ្យគ្រប់គ្នាសម្ដែងការពេញចិត្ត និងកោតសរសើរជាខ្លាំង។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖