កម្មវិធី I Can See Your Voice Cambodia ដែលចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ រយៈពេលពីរម៉ោងពេញចាប់ពីម៉ោង 6 ដល់ 8 យប់ជាមួយវត្តមានរបស់តារាកិត្តិយស និងអ្នកវិភាគកំពូលកូរដែលតែងតែ​​​​ផ្ដល់នូវ សំណើចសើចក្អាកក្អាយ ដើម្បីជួយបំបាត់អស់ភាពកង្វល់ទាំងឡាយ។ យ៉ាងណាមិញនៅក្នុងសប្ដាហ៍នេះផងដែរ ជាសប្ដាហ៍ទី៩ ដែលមានវត្តមានកំពូលអ្នកវិភាគវែកញែក មកជជែកពិភាក្សាដូចជា នាយក្រឹម អ្នកមីង យ៉យ អ្នកនាង ទូច ស្រីល័ក្ខ អ្នកនាង ស្រីអូន និងតារាកំប្លែងមិនចេះរីងស្ងួត លោក ម៉ាដូណា ជាពិសេសតារាកិត្តយស គឺកញ្ញា ទេព បូព្រឹក្ស។

សម្រាប់សប្ដាហ៍នេះកញ្ញា ទេព បូព្រឹក្ស ហាក់ដូចជាសំណាងមិនល្អសោះ ក្នុងការទស្សន៍ទាយបេក្ខជន បេក្ខនារី ដោយតាំងពីចាប់ផ្ដើមកម្មវិធីមកខុសរហូត ហើយលើកនេះក៏ មិនខុសពីកាលចាប់ផ្ដើមកម្មវិធីដែរ។ ជាមួយគ្នានេះដែរបេក្ខជនរូបនេះក៏មិនធម្មតា បន្លំខ្លួនបានយ៉ាងល្អ កុំថាឡើយកញ្ញា ទេព​​ បូព្រឹក្ស សូម្បីតែកំពូលអ្នកវិភាគក៏ចាញ់បោក ហើយទាយខុសដែរ។ តោះ​ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖