លោកតាជរាដ៏កំសត់ ខំប្រឹងរត់ម៉ូតូឌុបនៅមុខសណ្ឋាគារភ្នំប្រុស​ អស់រយៈពេលជិត៣០ឆ្នាំមកហើយ លោកតារត់ម៉ូតូឌុបតាំងពីព្រឹកទល់ម៉ោង១២យប់​ ថ្ងៃខ្លះមិនសូវមានអ្នកជិះម៉ូតូគាត់ទេដោយខ្លួនគាត់ក៏ចាស់​ បានមួយថ្ងៃរស់មួយថ្ងៃ​ ថ្ងៃខ្លះរត់មិនបាន១០០រៀលក៏មានដែរ​ នៅខ្ទមធ្លុះធ្លាយ​ពេលភ្លៀងម្ដងៗពិតជាវេទនាណាស់។

ក្រោយពីមានជំនួយជាបន្តបន្ទាប់ ថ្មីៗនេះយោងតាមគណនីហ្វេសប៊ុក Peng Mary បានឲ្យដឹងថាលោកតា គង់ ហយ អាយុ៦៨ឆ្នាំ មានគណនីធនាគារ ABA ហើយ ប្រសិនជាបងប្អូនចង់ជួយគឺអាចផ្ញើតាមរយកុងធនាគារបាន ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “នាងខ្ញុំជា CEO M.ry cosmetic សូមជំរាបជូនបងប្អូនក្នុងហ្វេសបុកទាំងអស់គ្នា បើសិនចង់ជួយលោកតាម៉ូតូឌុបនៅកំពង់ចាមអាចវេរលុយចូល account គាត់ផ្ទាល់បាន សំរាប់នាងខ្ញុំគឺរួចរាល់ហើយទឹកចិត្តបន្តិចបន្ទួចតែប៉ុណ្ណោះ Help share”។

គួររំលឹកថា លោកតា គង់ ហយ អាយុ៦៨ឆ្នាំ ដែលជាអ្នករត់ម៉ូតូឌុបយូរជាងគេកន្លែងដែលគាត់តែងតែអង្គុយរាល់ថ្ងៃនៅមុខសណ្ឋាគារភ្នំប្រុស សព្វថ្ងៃលោកតារស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ជាមួយនឹងលោកយាយ៕