បេក្ខជនពីររូបទៀតហើយដែលជាកូនក្រុមរបស់​ John Legend បានធ្វើឲ្យកម្មវិធី The Voice របស់សហរដ្ឋអាមេរិករដូវកាលទី១៦ របស់ទូរទស្សន៍ NBC ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវគ្គ Battles កាលពីសបា្ដហ៍កន្លងទៅនេះ។ ទន្ទឹមនឹងនេះដែរបេក្ខជនទាំងពីរូបដ៏ស្រស់សង្ហាមានឈ្មោះថា Julian King និង Denton Arnell ដែលសុទ្ធសឹងតែមានសមត្ថភាពល្អរៀងៗខ្លួន។

យ៉ាងណាមិញនៅក្នុងការប្រកួតនេះក៉លោះសង្ហាទាំងពីរ Julian King និង Denton Arnell មិនធ្វើឲ្យគ្រូបង្វឹករបស់ខ្លួនខកបំណងឡើយ ដោយបានចាប់ដៃគ្នាបកស្រាយចម្រៀងរបស់ Bruno Mars មានចំណងជើងថា​ “Grenade” បានយ៉ាងពិរោះ ហើយប្លែកជាមួយការប្រើប្រាស់ស្ទាយន៍ក្នុងការច្រៀងរបស់ពួកគេទាំងពីរបានល្អដូចៗគ្នា​ ធ្វើឲ្យ John Legend មានការពេញចិត្តយ៉ាងខ្លាំង។ ហេតុនេះហើយធ្វើឲ្យរូបលោកពិបាកក្នុងការសម្រេចចិត្តគួរជ្រើសរើសនរណាម្នាក់ ក្នុងចំណោមពួកគេទាំងពីរដើម្បីប្រកួតបន្ត តែចុងក្រោយ John Legend សម្រេចចិត្តជ្រើសយក Julian King ដើម្បីទៅកាន់វគ្គបន្ទាប់ផងដែរ។ សូមទស្សនាវីដេអូនៅខាងក្រោម៖