ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹក បង្ហាញនូវសកម្មភាពបុរសម្នាក់ បានឈប់ម៉ូតូដើម្បីរើសសម្បកដប​និងកំប៉ុង។ ដោយមានមើលទៅពិតជាកម្សត់ ក៏ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ NICH NICH ដែលជាអ្នកថតនូវសកម្មភាពទាំងនេះបានសរសេររៀបរាប់ថា៖

“ពុកគេពុកយើង ខិតខំសន្សំដើម្បីកូនប្រពន្ធ សុខចិត្តឈប់ម៉ូតូដើម្បី មករើសសំបកដប កំប៉ុងនៅគំនរសំរាមទៅលក់ ឃើញហើយ គិតអាណិតដល់ចិត្ត ជាម្តាយឳពុក ថាលោកស៊ូប៉ុណ្ណាដើម្បីយើង។ កាត់កេរ្តិ៍កាត់ខ្មាស់ ឲតែបានលុយចិញ្ចឹមគ្រួសារ ចឹងហើយកូនៗគួរគិតពិចារណា កុំធ្វើបាបមើលងាយមនុស្សដែលស្រលាញ់ និងលះបង់គ្រប់យ៉ាងដើម្បីអ្នក ចែកគ្នាមើល ពីការលះបង់របស់ឪពុកម្តាយ”៕