នៅពេលដល់ថ្ងៃឈប់សំរាកម្ដងៗ អ្នកតែងតែធ្វើដំណើរកំសាន្តនៅតាមរម្មណីយដ្ឋានផ្សេងៗ តាមចំណង់ចំណូលចិត្តរៀងៗខ្លួនមិនថាទីជិត ឬទីឆ្ងាយ ដើម្បីសម្រាកបន្ធូរអារម្មណ៍ និងលំហែកាយពីភាពស្មុគស្មាញជាច្រើន។ ប៉ុន្តែប្រសិនបើអ្នកមានគំរោងទៅលំហែកាយ នៅតំបន់ឆ្នេរក្នុងរដូវក្ដៅ អ្នកអាចសាកល្បងវិធីខាងក្រោមនេះបាន ដើម្បីធ្វើឲ្យដំណើរកំសាន្តរបស់អ្នកកាន់តែសប្បាយរីករាយ ហើយក៏ផ្ដល់សុវត្ថិភាពដល់អ្នកផងដែរ៖

ទី១. ដីខ្សាច់៖ ពិតណាស់នៅពេលដែលទៅលេងសមុទ្រម្ដងៗ ការប្រលាក់ដីខ្សាច់នៅលើរាងកាយគឺជាដ៏រំខានបំផុត ជាពិសេសជើងរបស់អ្នក ដូច្នេះអ្នកអាចសាកល្បងយកម្សៅហុយ មកលាបនៅបាតជើង និងជើងរបស់អ្នក នោះខ្សាច់នឹងមិនជាប់ខ្លួន ឬជើងរបស់អ្នកទៀតឡើយ។

ទី២.​ ថង់ការពារទូរស័ព្ទ៖ ថង់ការពារទូរស័ព្ទជារបស់ចាំបាច់ដែលជួយការពារ កុំឲ្យទូរស័ព្ទរបស់អ្នកចូលទឹកក្នុងករណីដែលមិនបានប្រុងប្រយ័ត្នណាមួយ តែមិនចាំបាច់ចំណាយលុយដើម្បីទិញទេ អ្នកច្នៃថង់ចាស់ៗ ដោយដាក់ទូរស័ព្ទចូលហើយប្រើបំពង់បឺតយកខ្យល់ចេញ ឬប្រើថង់រុំ ​ ដោយកគ្រាន់តែរុំទូរស័ព្ទរបស់អ្នកឲ្យ​បាន ច្រើនជាន់ រួចជាស្រេច។

ទី៣. ទឹកចូលត្រចៀក៖​ ជាធម្មតាទឹកចូលត្រចៀកតែងតែកើតមាន នៅពេលដែលអ្នកមុជទឹកស្អាត វានឹងធ្វើឲ្យត្រចៀករបស់អ្នកហឹង ស្ដាប់មិនសូវលឺ ដូច្នេះអ្នកអាចផ្លុំប៉េងប៉ោងឲ្យធំដោយប្រើខ្យល់ដង្ហើមមួយៗ ព្រោះធ្វើបែបនេះត្រចៀករបស់អ្នកនឹងត្រលប់មកធម្មតាវិញ។

ទី៤. ស្បែកជើង៖ នៅពេលដែលអ្នកដើរនៅលើឆ្នេរខ្សាច់ អ្នកតែងតែទុកស្បែកជើងរបស់អ្នកចោលក្រោមកម្ដៅថ្ងៃយូរ តែអ្នកមិនបានគិតទេថាវានឹងធ្វើឲ្យជើងរបស់អ្នករលាកបាន ដូចនេះអ្នកគួរតែដាក់ស្បែកជើងផ្កាប់ ដោយដាក់បានស្បែកជើងឡើងលើ វានឹងមិនធ្វើឲ្យស្បែកជើងរបស់អ្នកក្ដៅទេ។