កាលពីពេលថ្មីៗនេះកម្មវិធី Asia’s Got Talent រដូវកាលទី៣ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រដោយមានការបង្ហាញសមត្ថភាពរបស់បេក្ខភាព ដែលប្រជុំទៅដោយជើងខ្លាំងមកពីបណ្ដាប្រទេសផ្សេងៗជាមួយនឹង ទេពកោសល្យដ៏បុិនប្រសព្វរៀងៗខ្លួន។ ជាមួយគ្នានេះដែរនេះប្រិយមិត្តដែលនិយមតាមដានកម្មវិធីនេះប្រាកដជាបានស្គាល់ក្រុម JUNIOR GOOD VIBES រួចមកហើយកាលពីវគ្គពាក់កណ្ដាលព្រ័ត្រជាមួយការបង្ហាញសមត្ថភាពដ៏អស្ចារ្យ។ យ៉ាងណាមិញនៅក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះក៏មិនចាញ់វគ្គមុនដែរ ជាមួយការបង្ហាញសមត្ថភាពកាន់តែប្លែក ហើយពិសេសជាងមុនទៅទៀត។

គួរបញ្ជាក់ផងដែរថានៅក្នុងការប្រកួតនេះដែរក្រុម JUNIOR GOOD VIBES ហាក់ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់គណៈកម្មការ រួមទាំងទស្សនិកជនដែលទស្សនានៅទីនោះផ្ទាល់ ជាមួយនឹងការបង្ហាញក្បាច់រាំថ្មី ហើយប្លែក លាយឡំនិងការប្រទាក់ក្រឡាគ្នា យ៉ាងរស់រវើក​ រឹតតែធ្វើឲ្យការបង្ហាញក្បាច់រាំនេះកាន់តែអស្ចារ្យ និងល្អឥតខ្ចោះ។ ទន្ទឹមនឹងនេះគណៈកម្មាការទាំងបីមានការពេញចិត្តយ៉ាងខ្លាំង ជាមួយការបង្ហាញេមត្ថភាពរបស់ក្រុម JUNIOR GOOD VIBES ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះផងដែរ។ តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖​