កម្មវិធី I Can See Your Voice Cambodia ដែលចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ រយៈពេលពីរម៉ោងពេញចាប់ពីម៉ោង 6 ដល់ 8 យប់ជាមួយវត្តមានរបស់តារាកិត្តិយស និងអ្នកវិភាគកំពូលកូរដែលតែងតែ​​​​ផ្ដល់នូវ សំណើចសើចក្អាកក្អាយ ដើម្បីជួយបំបាត់អស់ភាពកង្វល់ទាំងឡាយ។ យ៉ាងណាមិញកាលពីសប្ដាហ៍មុន ជាសប្ដាហ៍ទី៨ ដែលមានវត្តមានកំពូលអ្នកវិភាគវែកញែក មកជជែកពិភាក្សាដូចជា នាយក្រឹម មីងគ្រត តារាកំប្លែងមុខសេះ ម៉ាដូណា អ្នកនាង ចន ច័ន្ទលក្ខិណា និងតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ហើយរឹតតែពិសេសទៅទៀតនោះគឺកំពូលតារាចម្រៀងកិត្តិយសដ៏ល្បីគឺលោក ឆន សុវណ្ណរាជ។

នៅក្នុងសប្ដាហ៍នោះដែរ លោក ឆន សុវណ្ណរាជ ជាមួយនឹងអ្នកវិភាគកំពូលកូរហាក់ដូចជាពូកែ ទស្សន៍ទាយ និងជ្រើសរើសបានត្រូវសឹងតែរហូត តែលើកនេះងាយៗ ស្រួលៗសោះបែរជាទាយខុសទៅវិញ។ យ៉ាងណាមិញចំពោះការជ្រើសរើសនេះ ធ្វើឲ្យលោក ឆន សុវណ្ណរាជ និងកំពូលអ្នកវិភាគបីរូបទៀត មានការស្ដាយក្រោយ៉ាងខ្លាំង មិនគួរណាទាយខុសសោះ។ តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖