ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយក្មេងស្រីដែលជាអ្នកផាត់មុខ ឬហៅថា Make Up Artist វ័យក្មេងអាយុ១២ឆ្នាំមួយរូប មានឈ្មោះថា Natthanan ហៅក្រៅ Phrae Paplearn មានសមត្ថភាពទិញរថយន្តម៉ាក BMW 5 Series ដោយខ្លួនឯងផ្ទាល់។ នេះពិតជាករណីដ៏ភ្ញាក់ផ្អើល និងគួរឲ្យកោតសរសើរមួយដែលក្មេងស្រីតូចអាយុត្រឹមតែ១២ឆ្នាំសោះ មានសមត្ថភាពអាចរកប្រាក់ និងទិញរថយន្តដោយខ្លួនឯងបែបនេះ។

គួរបញ្ជាក់ឲ្យដឹងដែរថា នាងតូច Phrae ត្រូវបានម្តាយបង្កើតបង្ហើបប្រាប់ឲ្យដឹងថា នាងចាប់ផ្តើមចូលចិត្តនឹងចាប់អារម្មណ៍ការតុបតែងខ្លួនតាំងពីអាយុ៣ឆ្នាំមកម្ល៉េះ រហូតដល់អាយុ៥ឆ្នាំនាងក៏ចាប់ផ្តើមរៀនតុបតែងមុខដោយខ្លួនឯង ដោយមានទាំងការថតវីដេអូនៃការផាត់មុខរបស់ខ្លួនឯងទុកដែលមានអ្នកចូលមើលរហូតដល់ទៅរាប់លាននាក់។ ក្រោយពីបានឃើញវីដេអូនាងតូចរូបនេះល្បីពេញប្រព័ន្ធផ្សព្វផ្សាយនាងក៏ត្រូវបានខាងសាលារៀនផ្នែកបច្ចេកទេសផាត់មុខយកទៅបណ្តុះបណ្តាល និងទទួលបានការងារក្លាយជាអ្នក Make Up វ័យក្មេង។ លើសពីនេះកាលពីថ្មីៗនេះនាងត្រូវបានអញ្ជើញឲ្យចូលរួមដើម្បីផាត់មុខតារាបង្ហាញម៉ូដក្នុងកម្មវិធី London Fashion Week 2018 ផងដែរ។

ក្រោយពីកេរ្តិ័ឈ្មោះល្បីល្បាញ និងមានការងារយ៉ាងមមាញឹកទាំងវ័យនៅក្មេងធ្វើឲ្យនាងតូច Phrae មានសមត្ថភាពរហូតទិញរថយន្តស៊េរីទំនើបតម្លៃថ្លៃផ្ទាល់ខ្លួនទាំងវ័យក្មេង ដែលពិតជាគួរឲ្យកោតសរសើរ និងស្ញប់ស្ញែង៕ ប្រភព៖ TSonline