ពិតជាដូចការគិតទុកមែន! Eric Tsang គឺមកខ្មែរដើម្បីថតកុនដោយមានការចូលរួមពីកំពូលតារាសម្តែងជើងចាស់អ្នកនាង ស្វែង សុជាតា ផងដែរ
សិល្បៈ April 9, 2019 SAM

ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានវត្តមានតារាសម្តែងហុងកុងជើងចាស់ លោក Eric Tsang នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ មានអ្នកគាំទ្របានធ្វើការថតរូប បង្ហាញនូវក្តីរំភើប ដោយបានប្រទះឃើញលោក និងតារាសម្តែងហុងកុង លោក GU SHANG WEI ព្រមទាំងក្រុមការងារខ្មែរ និងហុងកុង នៅផ្សាររាត្រីកុងតឺន័រ នៅផ្លូវ៦០ ខេត្តសៀមរាប។ យ៉ាងណាមិញវត្តមានរបស់លោក Eric Tsang បានមកឹកដីកម្ពុជា ត្រូវបានគេប៉ាន់ស្មានថាដើម្បីថតខ្សែភាពយន្តចំណងជើងថា “ទេវតាការពារ”។

មិនខុសពីការស្មានឡើយគឺលោកពិតជាបានមកថតខ្សែភាពយន្តពិតមែន មិនត្រឹមតែប៉ុណ្ណោះក៏មានការចូលរួមសម្តែងពីតារាសម្តែងឆ្នើមអ្នកនាង ស្វែង សុជាតា ដែលជាតារាស្រីមួយរូបមានសមត្ថភាពខ្ពស់មានទេពកោសល្យ និងបច្ចេកទេសខ្ពស់ក្នុងការសម្តែង។ អ្នកនាងក៏បានបង្ហាញពីអារម្មណ៍រំភើបនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដោយរៀបរាប់ថា «បងប្អូនឆ្លេីយថាអត់ស្គាល់គាត់មួយមក ហេសហេស អ្នកណាខ្លះ ស្គាល់ស្តេចល្បែងកំប្លែង នេះខ្លះប្រាប់ផង»៕