កាលពីថ្មីៗនេះខាងយុវជនសំរាម បានដុតដៃដុតជើងជាខ្លាំងដើម្បីរៀបចំកម្មវិធី “សង្ក្រានយុវ័ន” ឡើង តែពិតជាគួរឲ្យសោកស្តាយដោយកម្មវិធីមិនទាន់បានទាំងចាប់ផ្តើមផងក៏ត្រូវអាជ្ញាធរមានសមត្ថកិច្ចបានចុះធ្វើការហាមឃាត់ និងរុះរើទីតាំងរៀបចំកម្មវិធី ដោយលើកហេតុផលថាមិនបានសុំច្បាប់រៀបចំត្រឹមត្រូវ។ បញ្ហាទាក់ទងនឹងការរុះរើរបស់ក្រុមបងសមត្ថកិច្ចចំពោះការៀបចំមួយនេះបានធ្វើឲ្យបងប្អូនមហាជន ជាពិសេសអ្នកដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកខកចិត្ត រហូតមានការខឹងសម្បារជាខ្លាំង។

យ៉ាងណាមិញប្រហែលមុននេះបន្តិចលោក សាន ដារ៉ាវីត ដែលជាប្រធានក្រុមនៃយុវជនសំរាម បានចេញវីដេអូបកស្រាយពីការធ្វើសង្ក្រាន្តយុវ័ននៅលើសាឡង់ចាស់មួយនៅប្រឡាយបឹងត្របែកដោយមិនបានធ្វើការសុំអនុញ្ញាត។ ដោយលោកបានបញ្ជាក់ថាខុសគឺត្រូវទទួលខុស! តាមរយៈវីដេអូបកស្រាយរៀបរាប់ដែលបាននិយាយថា «កម្មវិធីសង្ក្រានយុវ័ននេះគឺធ្វើឡើងដើម្បីរឹតបន្តឹងចំណងមិត្តភាពព្រោះតែអ្នកដែលនៅក្នុងក្រុមយុវជនសំរាមសុទ្ធតែជាមនុស្សមិនដែលស្គាល់គ្នាពីមុនមក តែពួកគាត់ក៏មកបានស្គាល់គ្នាពេលចាប់ផ្តើមរើសសំរាមនៅប្រឡាយលូបឹងត្របែក។ មួយវិញទៀតគឺដើម្បីធ្វើការអប់រំទាក់ទងនឹងសុខភាព និងបរិស្ថានចំពោះបងប្អូនដែលបានចូលរួម និងអ្នករស់នៅជុំវិញនេះផ្ទាល់»។

លោកបានបន្តថា «បើយើងដឹងខ្លួនខុសយើងត្រូវទទួលខុស ដោយលោកបានទទួលស្គាល់ថាខ្លួនពិតជាខុស ដោយបានប្រើប្រាស់សាឡង់ចាស់នោះមករៀបចំសង្ក្រានដោយមិនបានសុំអនុញ្ញាត មិនបានសុំច្បាប់ធ្វើសង្ក្រានឆ្នាំថ្មី។ ខុសដែលនៅសុខៗមកកាយសំរាមនៅលូបឹងត្របែកដោយមិនធ្វើការងារដែលខ្លួនមាន ខុសចំពោះខ្លួនឯង គ្រួសារ និងសង្គម។ តែលោកសម្រេចចិត្តជ្រើសរើសផ្លូវដើរមួយនេះ ទោះបីវាត្រូវចំណាយពេលយូរ តែលោកមានគោលបំណងតែមួយគត់គឺដើម្បីប្រទេសកម្ពុជាក្លាយជាប្រទេសស្រស់ស្អាត គ្មានសំរាម»។ សូមមើលវីដេអូខាងក្រោមដើម្បីដឹងកាន់តែច្បាស់!