ប្រិយមិត្តដែលនិយមទស្សនាកម្មវិធី Asia’s Got Talent នារដូវកាលទី៣ នេះប្រាកដជាបានស្គាល់បេក្ខជនដែលពោរពេញដោយទេពកោសល្យខ្ពស់ Eric Chien រួចមកហើយកាលពីវគ្គមុនៗ។ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រសប្ដាហ៍ទី១នេះដែរ Eric Chien ដែលជាជនជាតិ​តៃវ៉ាន់ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់គណៈកម្មការ និងទស្សនិកជនជាច្រើនជាមួយការបង្ហាញសមត្ថភាពកាន់តែពិសេស​ ហើយប្លែកជាងវគ្គមុនទៅទៀត។

ជាមួយគ្នានេះដែរបេក្ខជនពោរពេញទៅដោយសមត្ថភាពរូបនេះ បានបង្ហាញនូវទេពកោសល្យរបស់ខ្លួនក្នុងការលេងសៀករហ័សកម្មមួយក្បាច់ ដោយមានការចូលរួមសម្ដែងពីពិធីករ AlAN WONG បានយ៉ាងល្អឥតខ្ចោះ ជាមួយការប្រើប្រាស់បច្ចេកទេសក្នុងការសម្ដែងកាន់តែពិសេស ហើយប្លែក ប្រៀបដូចជាប្រើវេទមន្ត ទស្សនាហើយឡើងជក់ចិត្តតែម្ដង។ យ៉ាងណាមិញចំពោះការបង្ហាញសមត្ថភាពរបស់ Eric Chien បានធ្វើឲ្យគណៈកម្មការទាំងបី ជាពិសេស JAY PARK មានការភ្ញាក់ផ្អើល និងពេញចិត្តយ៉ាងខ្លាំង។ ចង់ដឹងថាការសម្ដែងរបស់បេក្ខជនរូបនេះមានភាពអស្ចារ្យ កម្រិតណានោះទៅទស្សនាវីដេអូទាំងអស់គ្នា៖