ម្សៅ Baking Soda គឺជាប្រភេទម្សៅពណ៌ស ដែលមានគុណប្រយោជន៍ច្រើនយ៉ាង មិនថាចំពោះសុខភាព ការសម្អាតសម្ភារៈប្រើប្រាស់ ជាពិសេសសម្រាប់ការថែរក្សាសម្ផស្សរបស់អ្នកផងដែរ។ មិនតែប៉ុណ្ណោះវាមិនពិបាកក្នុងការស្វែងរក និងប្រើប្រាស់ទេ ដូច្នេះអ្នកអាចស្វែងរកទិញនៅតាមបណ្ដាផ្សារទំនើបនានា បាន យ៉ាងណាមិញខាងក្រោមនេះគឺជាគុណសម្បត្តិ ៤យ៉ាងរបស់ម្សៅ Backing Soda ជាមួយវិធីងាយៗ ដែលអ្នកអាចសាកល្បងបាន៖

ទី១. ជួយសម្អាតគ្រឿងអលង្ការ៖ ប្រសិនបើគ្រឿងអលង្ការរបស់អ្នកប្រែជាពណ៌ស្រអាប់ មិនភ្លឺចែងចាំង អ្នកអាចយកម្សៅ Baking sada ១ស្លាបព្រាដាក់ចូលទឹកដែលដាំពុះ បន្ទាប់មកដា់ក់ក្រដាសអាលុយមីញ៉ូម ដើម្បីយកពណ៌ រួចដាក់គ្រឿអលង្ការរបស់អ្នកចូលទៅក្នុងទឹកនោះ ដោយទុករយៈពេល ១០ ទៅ១៥នាទី រួចស្រង់ចេញ គ្រឿងអលង្ការរបស់អ្នកនឹង ភ្លឺចែងចាំងឡើងវិញ។

ទី២​. បំបាត់ក្លៀកខ្មៅ៖ ខ្មាសគេណាស់មែនទេដែលមានក្លៀកខ្មៅ ហើយមិនអាចពាក់អាវដែលស៊ិចស៊ីបាន ដូច្នេះអ្នកអាចសាកល្បងវិធីនេះ ដោយយកម្សៅ Baking Soda មកលាយជាមួយទឹក ក្នុងបរិមាណសមរម្យដែលអ្នកគិតថាអាចប្រើគ្រប់គ្រាន់ រួចយកទៅលាបនៅតំបន់ដែលក្លៀកដែលខ្មៅ ទុកឲ្យស្ងួត ចាំជូតចេញ អ្នកនឹងភ្ញាក់ផ្អើលជាមួយនិង ប្រសិទ្ធភាពរបស់វា។

ទី៣. លាងសម្អាតសម្ភារៈប្រើប្រាស់៖ អ្នកអាចយកម្សៅ Baking Soda លាងសម្អាតសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលមានស្នាមប្រលាក់ ឬស្អិតខ្លាំង ជំនួសឲ្យការប្រើប្រាស់សាប៊ូ ដោយគ្រាន់តែយកវាទៅដុសជាមួយសម្ភារៈប្រើប្រាស់ទាំងនោះ រួចជាការស្រេច

ទី៤. សម្អាតក្រចក៖ នៅពេលដែលអ្នកផ្លាស់ប្ដូរពណ៏ក្រចកជាញឹកញាប់ នោះក្រចករបស់អ្នកវា​នឹង មានពណ៏ក្រហមស្នឹមជាប់តែម្ដង តែអ្នកអាចកម្ចាត់បញ្ហានេះបាន ដោយគ្រាន់តែយក​ម្សៅ Baking Soda ១ស្លាបព្រា លាយជាមួយទឹក បន្ទាប់មកត្រាំក្រចករបស់អ្នកទុក រយៈពេល ៥នាទី ហើយដុសសម្អាត ក្រចករបស់អ្នក នឹងប្រែមកជាធម្មតា​វិញ។