ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម បង្ហាញនូវករណីគួរឲ្យអាណិតអាសូរដោយមានលោកតាចាស់ជរាម្នាក់ មានតែកង់កញ្ចាស់មួយហើយដើររើសអេតចាយ លក់រាល់ថ្ងៃ ដើរអូសជើងមិនចង់រួច ដើរយូរទៅអស់ជើងអស់ដៃ ហើយក៏ដួលទាំងកង់ទាំងមនុស្ស។ ឃើញហើយអាណិតគាត់មែនទែន គ្មានកូនគ្មានចៅទេ លោកតានៅផ្សារគីឡូម៉ែត្រលេខ៧ ឃើញជារៀងរាល់ថ្ងៃ មិនដែលឈប់១ថ្ងៃទេ ហើយផ្ទះសំបែងក៏មិនដឹងនៅឯណាដែរ។

ក្រោយពីបានឃើញករណីបែបនេះ ក៏មានបងប្រុសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ “Bong Sivpheng” ដោយមានក្តីអាណិតអាសូរបងប្រុសម្នាក់នេះក៏បានប្រកាសថា នឹងស្នើរទៅក្រុមហ៊ុន នាំគ្នាចុះជួបលោកតាផ្ទាល់ ដើម្បីជួយជំនួយឲ្យលោកតាមានការរស់នៅល្អជាងនេះ។ ដោយបងប្រុសបានសរសេររៀបរាប់ថា៖ “ជរាហើយនៅលំបាកទៀត ជីវិតមនុស្សនរណាចង់ក្រ? នរណាចង់លំបាក? ឳពុកគេ ឳពុកយើង ជួយគ្នាទៅ ជួយចែករំលែកផងខ្ញុំនឹងស្នើរទៅក្រុមហ៊ុន ហើយនឹងចុះទៅដល់គេហដ្ឋានផ្ទាល់ដើម្បីជួយឧបត្ថម្ភ អោយមានការរស់នៅប្រសើរជាងនេះ។ ទំនាក់ទំនងបានគ្រប់ពេល: 0966160168, 076 3333 608″៕