កាលពីថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយមានករណីក្មេងមួយរូបមុខត្រូវរលាកភ្លើងចង្ក្រានឆេះខ្ទេចមុខ និងច្រមុះដុះសាច់ជិត ត្រូវចោះបំពង់កដើម្បីដកដង្ហើម។ តាមរយៈគណនីហ្វេសប៊ុករបស់ស្រីស្អាត Ah Ry Nuon ដែលបានបង្ហោះទាំងចិត្តអាណិតអាសូររៀបរាប់ថា «សូមឪពុកម្ដាយក្មេងទាក់ទងមកខ្ញុំផង សូមជួយស៊ែរអោយម្ដាយឪពុកគាត់ឃេីញផង! មីងកំពុងទាក់ទងទៅពេទ្យហេីយ។

បន្ទាប់មីងហ្នឹងជួយក្មួយតាមដែរមីងធ្វេីបាន! អាណិតណាស់កូនអេីយ! មីងឃេីញក្មួយនឹកស្រម៉ៃដល់កូនខ្លួនឯង ពិតជាខ្លោចផ្សារណាស់។ គួរឲ្យអាណិតណាស់បងប្អូនអើយមុខត្រូវរលាកភ្លើងចង្រ្កានអីលូវច្រមុះដុះសាច់ជិតអស់សព្វថ្ងៃដកដង្ហើមតាមបំពង់កទេ ហើយឱពុកម្ដាយក្រលំបាកពេលនេះខ្វះថាវិកាច្រើនណាស់អាណិតគ្នានៅភូមិទំនប់ ប៉ោយប៉ែត ជិវិតកូនគេកូនយេីង»។ អាស្រ័យហេតុនេះសូមបងប្អូនជួយចែករំលែកបន្ត និងចូលរួមជួយឧបត្ថម្ភដល់គាត់ផង ដោយទំនាក់ទំនងទៅគណនីដែលមានឈ្មោះថា Ah Ry Nuon ផ្ទាល់តែម្តង៕