នៅក្នុងសប្ដាហ៍ថ្មីនេះ កម្មវិធី The Voice របស់សហរដ្ឋអាមេរិករដូវកាលទី១៦ របស់ទូរទស្សន៍ NBC បានបង្ហាញនៅការបញ្ចេញសមត្ថភាពជាច្រើនរូបដែលជាកូនក្រុមរបស់គ្រូបង្វឹកនីមួយៗ ក្នុងវគ្គ Battles សប្ដាហ៍ទី៣ នេះ។ ទន្ទឹមនឹងនេះបេក្ខភាពពីររូបរបស់ក្រុម Adam ហាក់ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់គ្រូបង្វឹក និងទស្សនិកជនជាច្រើនដែលទស្សនានៅទីនោះផ្ទាល់ផងដែរ។

យ៉ាងណាមិញនៅក្នុងវគ្គ Battles សប្ដាហ៍នេះ​ស្រីស្រស់ប្រុសស្អាត Mari និង Anthony Ortiz ទាំងពីររូបនេះបានធ្វើឲ្យគ្រូបង្វឹករបស់ខ្លួន មានការពេញចិត្តយ៉ាងខ្លាំងក្នុងការបកស្រាយបទញាក់កន្រ្តាក់អារម្មណ៍ “I Like Me Better” បានយ៉ាងពីរោះប្លែក ជាមួយការប្រើប្រាស់សម្លេង ស្ទាយន៍រាំ បានល្អរៀងៗខ្លួនហាក់អង្រួនអារម្មណ៍ទស្សនិកជន និងគ្រូបង្វឹកទាំងអស់ឲ្យមានភាពសប្បាយរីករាយជាមួយបទចម្រៀងមួយបទនេះ។ ចង់ដឹងថាការបកស្រាយចម្រៀងរបស់បេក្ខភាពពីររូបនេះ បានពីរោះក្នងកម្រិតណាទស្សនាវីដេអូទាំងអស់គ្នា៖