ពិតជាមិនធម្មតាមែនចំពោះការបង្ហាញសមត្ថភាពរបស់កូនក្រុម John Legend ក្នុងវគ្គ Battles សប្ដាហ៍ថ្មីនេះបានធ្វើឲ្យកម្មវិធី The Voice រដូវកាលទី១៦ របស់សហរដ្ឋអាមេរិកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត និងទស្សនិកជនដែលនិយមតាមដានកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះកន្លងមក។ ជាមួយគ្នានេះដែរបេក្ខនារី Lisa Ramey និង Betsy Ade បានសាងភាពភ្ញាក់ផ្អើល ដោយការបង្ហាញសមត្ថភាពដ៏ពិសេស ព្រមទាំងការលេងស្ទាយន៍ម៉ូដសក់ថ្មីឡើងប្លែកភ្នែកតែម្ដង។

យ៉ាងណាមិញនៅក្នុងការប្រកួតបេក្ខនារីស្រស់ស្អាតពីររូបនេះ បានបង្ហាញពីភាពជឿជាក់របស់ពួគេ ដោយការបកស្រាយបទ “The Joke” របស់តារាចម្រៀង ​Brandi Carlile បានពិរោះខ្លាំង ជាមួយការប្រើប្រាស់សម្លេងបានល្អ ជាពិសេសការស្រែក រួមផ្សំនឹងកាយវិវការដ៏រស់រវើក​ ធ្វើឲ្យគ្រូបង្វឹកទាំងបួនរូប ជាពិសេស John legend ដែលជាគ្រូបង្វឹករបស់ខ្លួនមានការពេញចិត្តយ៉ាងខ្លាំង និងកោតសរសើរមិនដាច់ពីមាត់។​ ហេតុនេះហើយធ្វើឲ្យរូបលោកពិបាកក្នុងការសម្រេចចិត្តគួរជ្រើសរើសនរណាម្នាក់ ក្នុងចំណោមពួកគេទាំងពីរដើម្បីប្រកួតបន្ត តែចុងក្រោយ John Legend សម្រេចចិត្តជ្រើសយក Lisa Ramey ដើម្បីទៅកាន់វគ្គបន្ទាប់ផងដែរ តោះទៅទស្សនាវីដេអូនៅក្រោមទាំងអស់គ្នា៖